អាជ្ញាធរក្រុងសិរីសោភ័ណលាបថ្នាំច្រែះការពារស្ពានដែកទឹកថ្លាមានអាយុកាល៨៤ឆ្នាំនិងអភិវឌ្ឍន៍​សួន​អនុស្សាវរីយ៍​

ចែករំលែក៖

ខេត្ត​បន្ទាយ​មា​ជ័យ ៖កាលពី​ថ្ងៃទី​២៤​ខែសីហា​ឆ្នាំ​២០២០ អាជ្ញាធរក្រុងសិរីសោភ័ណនិងខេត្តបន្ទាយមានជ័យបាន​សម្រុក​កាប់ឆ្ការ​សម្អាត​ព្រៃ ស្មៅ ចាក់ដី​និង​លាបថ្នាំ​ការពារ​ច្រែះ​លើ​ស្ពានដែក​ទឹកថ្លា​នៅ​ភូមិ​ទឹកថ្លា​សង្កាត់​ទឹកថ្លា​ក្រុង​សិរីសោភ័ណ ដើម្បីរក្សាទុកឲ្យមានគុណភាពល្អ។

អនុប្រធាន​មន្ទីរ​សាធារណការនិងដឹកជញ្ជូនខេត្តបន្ទាុយមានជ័យ​​លោក ប្រាក់ សារ៉ាក់ ប្រាប់ថា សកម្មភាពកាប់ឆ្ការព្រៃបន្លាស្មៅស្មៅ រៀបចំ​ចាក់ដី​ពង្រីក​ពង្រាប​នៅ​ម្តុំ​ស្ពាន​និង​ការ​លាបថ្នាំ​ច្រែះ​ការពារ​ស្ពាន​ទឹកថ្លា​ពេលនេះ ធ្វើឡើង​តាម​អនុសាសន៍​របស់លោក​ឧបនាយករដ្ឋមន្ត្រី​កែ គឹម យ៉ាន និង​លោកស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន​។​

​សមាសភាព​មន្ត្រី​អាជ្ញាធរ​ដែនដី កងកម្លាំង និង​មហាជន​ចូលរួម​នោះ​មាន​តាំងពី​លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាល លោក​ជាម សុខ ប្រធាន​ក្រុមប្រឹក្សា​ក្រុង​សិរីសោភ័ណ ,​មាន​លោក​ផ្ទាល់​(​ប្រាក់ សារ៉ាក់ ) និង​ក្រុម​ជំនាញ ក៏​ដូច​ផ្នែក​ឯកជន​ខាង​បច្ចេកទេស មាន​លោក​អ៊ឹង ប៊ុនហួរ ម្ចាស់​គ្រឿងចក្រ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​ជឹម ប៊ុន​អាន មេបញ្ជាការ លោក​វរសេនីយ៍​រឹត រ៉​ម មេបញ្ជាការរង តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយ​មាន​ជួយ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ លោកលោកស្នងការរងនិងកងកម្លាំងនគរបាលជាច្រើននាក់ ។​

ជាមួយគ្នានេះក៏មានការចូលរួមពី​លោក​ជីវ ណា​រឹទ្ធ សមាជិក​គណៈ​គ្រប់គ្រង​និង​សាស្ត្រាចារ្យ និស្សិត​នៃ​សាកលវិទ្យាល័យ​មានជ័យ ,​កងឯកភាព​សកម្ម​ភ​ព​មីន​សីុម៉ាក់ ផងដែរ ។​​
លោកប្រាក់ សារ៉ាក់ បាន​បន្តថា ៖ បំណង​នៃ​សកម្មភាព​នេះ​គឺ​ដើម្បី​លើ​កម្ពស់ ជំរុញការងារអភិរក្សស្ពានដែកកេរសម័យអាណានិគម​និយមបារាំងនិងអភិវឌ្ឍន៍សួនអនុស្សាវរីយ៍ដែល​បាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០១៨ កន្លងមក តាម​គំនិត​ផ្តួចផ្តើម​របស់លោក​ស្រី​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន និងមួយផ្នែកទៀត ក៏​ដើម្បី​សម្តែង​សេចក្តី​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​អគ្គមហាសេនា​ប​តិីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​ដែល​បានផ្តល់​ចំណារ​ឯកភាព​តាមសំណើរបស់លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ដែល​សុំ​រក្សាទុក​ស្ពានដែក​អាយុ​៨៤​ឆ្នាំនេះ​ទុកជា​ប្រវត្តិសាស្ត្រ​ជាអនុស្សាវរីយ៍ និងមួយផ្នែកទៀត ដើម្បី​រំលឹក​គុណ​តម្លៃ​នៃ​សន្តិភាព ក្រោយ​ការបញ្ចប់​សង្គ្រាម​ផង។​

...

​សូម​រំលឹកថា យោង​ការស្រាវជ្រាវ​ប្រវត្តិកាល​ពីថ្ងៃ​ទី​៦​ខែសីហា ឆ្នាំ​២០១៨ ថា​:​ស្ពាន​ទឹកថ្លា​នេះ ជា​ស្ពាន​ដែកថែប​ទាំង​បន្ទះ​តាប់​ជា​អក្សរ (UVHL) ជា​កេរ​ពីសម័​យ​អាណានិគមនិយម​បារាំង នៅសល់​រូបរាង​ដើម​តែមួយគត់​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ក្បាល​ស្ទឹង​សិរីសោភ័ណ​នា​ភូមិ​-​សង្កាត់​ទឹកថ្លា ខាងលិច​ក្រុង​សិរីសោភ័ណ ៦​គម​។​​ស្ពាន​នេះ​មាន​ប្រវែង​៨១​ម៉ែត្រ ទ​ទឹង៥ម៉ែត្រ មាន​សសរស្ពាន​(​បេតុង​៣​ជួរ ) ហើយ​ត្រូវបាន​កសាង​នៅ​ឆ្នាំ​១៩៣១ តំណាលគ្នា​នឹង​កសាង​ផ្លូវជាតិ​លេខ​៥ (​ភ្នំពេញ​-​ប៉ោយប៉ែត ប្រវែង​៤០៨ គម​) ដែរ​។​តែ​ស្ពាន​ក៏​ទ្រុឌទ្រោម​ខ្លាំង​ដោយ​សារចំណាស់ ,​ការបុក​ប៉ះ​ដោយ​រថយន្ត រថក្រោះ និង​ត្រូវ​គ្រាប់ គ្រាប់មីន ក្នុងសម័យសង្រ្គាមហើយមិនអនុញ្ញាតយានយន្តឆ្លងកាត់ឡើយ គឺ​ទុក​សម្រាប់តែ​ថ្មើរជើង​ប៉ុណ្ណោះ ។​ខណៈ​សម្តេចនាយក​រដ្ឋមន្ត្រី​អញ្ជើញ​សម្ពោធ​ដាក់ឲ្យប្រើប្រាស់សាកលវិទ្យាល័យមានជ័យ ដែល​ស្ថិតនៅ​ជិត​ស្ពាន​នោះ​កាលពី​ថ្ងៃទី​៤​មេសា​ឆ្នាំ​២០០៨ សម្តេច​បាន​ថ្លែង​ពី​ការឯកភាព​តាម​សំណើ​របស់លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន​និង​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ដើម្បី​រក្សា​ស្ពាន​នេះ ពោលគឺឲ្យធ្វើផ្លូវនិងស្ពានថ្មថ្មីបញ្ជៀសពីស្ពាន​នេះ ដែលនៅប្របជាប់នឹងវាផងដែរ ៕
ដោយ÷សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print