ស្រ្តីម្នាក់នាំក្មេងស្រីៗ អោយតាតា ត្រូវនគរបាលប្រឆាំងការជួញដូរមនុស្ស ចាប់ខ្លួននៅឡាក់គីស្តា (ឈូកទិព្វ)

ចែករំលែក៖

(ភ្នំពេញ) ៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន រាជធានីភ្នំពេញ បានឃាត់ខ្លួនស្រ្តីម៉ាកយ៉ែមម្នាក់ដែរបាននំាស្រីៗក្មេងឲ្យទៅតាតា ដែលចង់សប្បាយផ្លូវភេទ​​ រហូតធ្វេីការស្រាវជ្រាវចុះបង្ក្រាប់ ជាក់ស្តែង កាលពីវេលាម៉ោង៣និង១៥នាទីរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុច សណ្ឋាគារ ឡាក់គីស្តារ ក្បែរ(ឈូកទិព្ទ) សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

ក្នុងប្រតិបត្តិការនេះផងដែរ នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ឃាត់ខ្លួន ម៉ែយែម ម្នាក់ និងជនរងគ្រោះ២នាក់មិនត្រូវបានបង្ហាញឈ្មោះតែជនរងគ្រោះ ទី១មានអាយុ២០ឆ្នាំ និងទី២ មានអាយុ១៤ឆ្នាំប៉ុណ្ណោះ។

ប្រភពព័ត៌មានដដែរ បានឲ្យដឹងទៀតថា ស្រ្តីជា ម៉ែយែមរូបនេះឈ្មោះ ពេជ្រ តី ភេទស្រី អាយុ៣៥ឆ្នាំ បាននាំក្មេងស្រីៗ អាយុក្រោម១៥ឆ្នាំ និង លើស១៥ឆ្នាំ អោយដេកជាមួយតាតា ជាយូមកហើយ។

បច្ចុប្បន្នស្រ្តីជនសង្ស័យត្រូវបានឃុំខ្លួនបណ្ណោះអាសន្ននៅការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់។ ចំណែកឯជនរងគ្រោះ ប្រគល់ឲ្យអង្គការសង្គមកិច្ចដើម្បីអប់រំនិងបណ្ដុះបណ្ដាល ៕ស ដារ៉ា

20150714-114028.jpg

...

20150714-114033.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print