ជាងឡានម្នាក់សង្ស័យខ្យល់គស្លាប់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល

ចែករំលែក៖

បុរសជាជាងឡានម្នាក់បានខ្យល់គបណ្តាលអោយស្លាប់កាលពីវេលាម៉ោង៦,០០នាទីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ ។ ហេតុការណ៍នេះបានកើតឡើង នៅក្នុងការរ៉ាស់ជួសជុលរថយន្ត ដែលមានម្ជាស់ឈ្មោះពន្លកស្ថិតនៅភូមិ-ឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល។
លោក ពន្លកម្ចាស់ការរ៉ាស់បានប្រាប់សមត្ថកិច្ចថា: ជនរងគ្រោះខាងលើនេះបានមកធ្វើកូនជាង៣ឆ្នាំមកហើយនៅមុនពេលកើតហេតុខាងលើម៉ោង៩យប់ជនរងគ្រោះបានចូលដេកក្នុងអង្រឹង លុះម៉ោង៦ព្រឹកមិនឃើញក្រើកក៏ដាស់ស្រាប់តែស្លាប់បាត់ទៅហើយ។
បើតាមលោក វង សែអធិការរងទទួលផ្នែកព្រហ្មទណ្ឌស្រុកបានអោយដឹងថា: ជនរងគោះមានឈ្មោះធឿន ហ៊ុន ប្រុសអាយុ២៤ឆ្នាំស្រុកកំណើតនៅភូមិ-ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល។
លោកបន្តថា: សមត្តកិច្ជចុះទៅធ្វើការត្រួតបានសន្និដ្ឋានថាជនរងគ្រោះបានស្លាប់ដោយសារខ្យល់គពិតប្រាកដមែន ហើយប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

20150714-113111.jpg

20150714-113117.jpg

...

20150714-113124.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print