ភ្នំពេញ៖ កាលពីវេលាម៉ោង៩និង៣០នាទី នាថ្ងៃទី១៤ខែកក្ដដា ឆ្នាំ២០១៥ កម្លាំងអគ្គនាយកដ្ឋានអន្តប្រវេសន៍ សហការជាមួយមូលដ្ឋានខណ្ឌចំកាមន ចុះឆែកឆេនិងត្រួតពិនិត្យ ឃាត់ខ្លួនជនជាតិវៀតណាម១៨នាក់ រស់និងធ្វើការគ្មានច្បាប់ ស្ថិតនៅផ្លូវ១០៣ ភូមិ៤ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
ការចុះត្រួតពិនិត្យនិងឆែកឆេនេះ ដឹងនាំដោយលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំង អគ្គនាយកដ្ឋានអន្តប្រវេសន៍និងកម្លាំងមូលដ្ឋានខណ្ឌចំកាមន ចុះមកត្រួតពិនិត្យនិងឆែកឆេ មករស់នៅនិងធ្វើការខុសច្បាប់ ឃាត់ខ្លួនមនុស្សចំនួន១៨នាក់ ។ បច្ចុប្បុនជនជាតិវៀតណាមទាំងនេះត្រូវបញ្ជូនទៅកាន់នាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធី ៕ ស រស្មី
...