ក្រុមហ៊ុន​TikTok ដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​សហព័ន្ធ​ក្នុង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា ខណៈរដ្ឋបាល​លោក ត្រាំ បញ្ជា​ហាមឃាត់​ការរកស៊ី​របស់ខ្លួន

ចែករំលែក៖

អន្តរជាតិ៖ ក្រុមហ៊ុន​TikTok និង ក្រុមហ៊ុន ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok នៅថ្ងៃទី២៤ ខែសីហាម្សិលមិញនេះ បានដាក់បណ្តឹងដោយឡែកពីគ្នា ទៅតុលាការសហព័ន្ធក្នុងរដ្ឋកាលីហ្វ័រនីញ៉ា ឲ្យចេញសេចក្តីបង្គាប់មួយផ្អាកអនុវត្តបញ្ជាប្រតិបត្តិរបស់លោក ដូណាល់ ត្រាំ ដែលចេញនៅកាលពីថ្ងៃទី សីហា ក្រុមហ៊ុន TikTok បានអះអាងថា រដ្ឋបាលលោក ត្រាំ បានបំពានសិទ្ធិធម្មនុញ្ញរបស់ខ្លួនក្នុងការចូលរួមក្នុងនីតិវិធី ព្រោះមិនបានផ្តល់ឱកាសឲ្យក្រុមហ៊ុនបានបកស្រាយចំពោះការចោទប្រកាន់

ជាក់ស្ដែងក្រុមហ៊ុន TikTok និងបុគ្គលិករបស់ខ្លួនម្នាក់នេះ បានដាក់បណ្តឹងដោយប្តឹងរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ដែលបានចេញបញ្ជាប្រតិបត្តិហាមកម្មវិធីកម្សាន្តវីដេអូខ្លីៗនេះ ធ្វើប្រតិបត្តិការក្នុងទឹកដីអាមេរិក មិនតែប៉ុណ្ណោះក្រុមហ៊ុន TikTok និងបុគ្គលិកខ្លួន បានចាត់ទុកបញ្ជានេះជាលេសរបស់លោក ត្រាំ ដើម្បីជាប់ឆ្នោតជាថ្មី ចំណែកទីក្រុងប៉េកាំងវិញ ក៏បានគាំទ្រចំណាត់ការផ្លូវច្បាប់បែបនេះផងដែរ

បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters បាននិយាយថា លោក ត្រាំ បានប្រើប្រាស់ច្បាប់ International Emergency Economic Powers ដែលអនុញ្ញាតឲ្យប្រធានាធិបតី ចាត់វិធានការលើពាណិជ្ជកម្មអន្តរជាតិ នៅពេលមានអាសន្នជាតិ ដោយមិនត្រឹមត្រូវដែរ បន្ថែមពីនេះ TikTok ក៏បានចោទលោក ត្រាំ ផងដែរថា គ្មានមូលដ្ឋានត្រឹមត្រូវក្នុងការចេញបញ្ជាប្រតិបត្តិខាងលើឡើយ

នៅក្នុងបណ្ដឹងដាក់ទៅកាន់តុលាការទីក្រុង Los Angeles ឈ្មោះលោក ត្រាំ ក្រសួងពាណិជ្ជកម្ម និងរដ្ឋមន្ត្រីពាណិជ្ជកម្ម Wilbur Ross ជាចុងចោទ

លោកត្រាំ អះអាងថា TikTok ជាការគំរាមសន្តិសុខជាតិ ព្រោះពួកគេអាចចែករំលែកព័ត៌មានរបស់អ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាលចិនព្រោះបញ្ជាប្រតិបត្តិរបស់លោកត្រាំ កាលពីថ្ងៃទី សីហា បានហាមមិនឲ្យ TikTok បន្តប្រតិបត្តិការនៅរយៈពេល៤៥ថ្ងៃខាងមុខ ពោលគឺនៅថ្ងៃទី១៥ កញ្ញាទៅ បើក្រុមហ៊ុនមិនផ្លាស់ប្ដូរម្ចាស់ទេនោះ

រៅតែពីខាងក្រុមហ៊ុន បុគ្គលិក TikTok ក៏បានដាក់ពាក្យបណ្តឹងផងដែរនោះ ចំណែកលោក Patrick Ryan ដែលជាអ្នកចាត់ការកម្មវិធីរបស់TikTok  ដោយលើកឡើងពីការបារម្ភចំពោះការបាត់បង់ការងារបស់ខ្លួន និងរបស់បុគ្គលិកជាង,៥០០នាក់ទៀត បើសិនជាបញ្ជាប្រតិបត្តិនេះនឹងត្រូវបានយកទៅអនុវត្ត ភាគច្រើននៃបុគ្គលិកទាំងនេះ កាន់ទិដ្ឋាការការងារផងដែរ

សូមជម្រាបថា ក្រុមហ៊ុនTikTok មិនមែនជាក្រុមហ៊ុនចិនដំបូងឡើយ ដែលត្រូវរដ្ឋបាលលោក ត្រាំ ចាត់ទុកជាការគំរាមដល់សន្តិសុខជាតិអាមេរិក ក្រុមហ៊ុនទូរគមនាគមន៍ Huawei និងកម្មវិធីសន្ទនា WeChat របស់ចិន ក៏កំពុងជួបជោគវាសនាដូចគ្នាដែរ ជាពិសេសក្នុងបរិបទដែលទំនាក់ទំនងរវាងចិន និងអាមេរិកកាន់តែប្រេះឆាខ្លាំង

យ៉ាងណាមិញ គេមិនទាន់ឃើញមានរបាយការណ៍ទាក់ទងការចរចាឡើយ ក្រោយពីលោក ត្រាំ បានចេញបញ្ជាខាងលើ ក្រុមហ៊ុនByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok បានបើកការចរចាជុំវិញការលក់ប្រតិបត្តិការរបស់ TikTok នៅអាមេរិកខាងជើង អូស្ត្រាលីនិងនូវែសេឡង់ ជាមួយក្រុមហ៊ុន Microsoft Corp និង Oracle Corp

គួរបញ្ជាក់ថា ចំពោះការប្តឹងប្ដល់ប្រឆាំងរដ្ឋបាលលោក ដូណាល់ ត្រាំ នេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានអះអាងថា៖ ចិនគាំទ្រក្រុមហ៊ុនដែលពាក់ព័ន្ធក្នុងការប្រើប្រាស់ផ្លូវច្បាប់ ដើម្បីការពារសិទ្ធិ និងប្រយោជន៍ស្របច្បាប់ និងបន្តយ៉ាងរឹងមាំក្នុងការចាត់វិធានការការពារសិទ្ធិ និងប្រយោជន៍របស់ក្រុមហ៊ុនចិន ការលើកឡើងបែបនេះ ខណៈដែលលោក Zhao និយាយក្នុងការសន្និសីទព័ត៌មានកាលពីថ្ងៃទី២៤ ខែសីហាម្សិលមិញនេះ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print