តុលាការចេញដីកាកោះ ហៅ លោក ប៉ោ សេង ករណីរំលោភកាន់កាប់អចលនវត្ថុដោយសុចរិត( ដីផ្សារស្អាង) និងបទ ប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ

ចែករំលែក៖

ខេត្តកណ្តាល៖ អ្នកវិនិយោគផ្សារស្អាង ស្រុកស្អាង ខេត្តកណ្តាល ល្បីខាងជាន់ក អាជីវករ អ្នកលក់ដូរតូចតាច មិនគោរពតាមសៀវភៅបន្ទុក មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាងខ្លួន(ឯកឧត្តម) យកឈ្មោះអ្នកធំមក ឈានដល់ រំលោភកាន់កាប់អចលនវត្ថុដោយសុចរិត( ដីផ្សារស្អាង) និងបទ ប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ នោះ ត្រូវបានតុលាការចេញដិកាកោះ ក្នុងសំណុំរឿងព្រហ្មទណ្ឌ ។ 

សូមបញ្ជាក់ថា៖ លោក ហុក វ៉ាន់ធីណា ប្រធានសាលាដំបូង និងជាចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានចេញដិកាកោះ ហៅឈ្មោះ ប៉ោ សេង ភេទប្រុស មានទីលំនៅបច្ចុប្បន្ននៅ ភូមិលេខ៧ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ឲ្យចូលខ្លួនទៅកាន់សាលាដំបូងខេត្តកណ្តាលនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៩និង០០នាទីព្រឹក។ 

ដើម្បីសាកសួរពីដំណើររឿងដែលពាក់ព័ន្ធនឹងសំណុំរឿងព្រហ្មទណ្ឌលេខ ១៦៥៦ រក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ ពីបទ រំលោភកាន់កាប់អចលនវត្ថុដោយសុចរិត( ដីផ្សារស្អាង) និងបទ ប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ប្រព្រឹត្ត នៅចំណុចផ្សារស្អាងខាងត្បូង ស្ថិតនៅក្នុង ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែតុលា

ឆ្នាំ២០១៦ និងប្រព្រឹត្តបន្តបន្ទាប់ជាហូរហែរ តាមបញ្ញត្តិមាត្រា ២៥៣ និងមាត្រា២៥៩ នៃច្បាប់ភូមិបាល ក្នុងនាមលោកជាសាក្សី ។ 

សាមីខ្លួនត្រូវចូលទៅឲ្យទាន់ពេលវេលា និងយកលិខិតផ្សេងៗ ដែលទាក់ទងនឹងរឿងខាងលើមកជាមួយផង ប្រសិនបើមាន។

ករណីនេះមានការគាំទ្រពីបងប្អូនអាជីវករ ខណៈជនមានអំណាច ត្រូវប្រឈមមុខជាមួយផ្លូវច្បាប់ដែលខ្លួនបានប្រព្រឹត្ត៕

ដោយ៖ ស្អាង ជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print