ការដាក់ដំណើរការផ្លូវការលេខទូរសព្ទ HOTLINE “1275” របស់មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់ដំណើរការផ្លូវការលេខទូរសព្ទ HOTLINE “1275” របស់មណ្ឌលប្រឹក្សាយោបល់លើសេវាសាធារណៈ ។
ក្នុងសេចក្តីជូនដំណឹងដោយបញ្ជាក់ថា៖ ចាប់ពីពេលនេះទៅ បងប្អូនប្រជាពលរដ្ឋ អាចធ្វើការហៅចូលដោយឥតគិតថ្លៃ សម្រាប់លេខទូរសព្ទ HOTLINE ៤ខ្ទង់ “1275” ដើម្បីសាកសួរព័ត៌មាន ដោះស្រាយ​បញ្ហា សុំជំនួយបច្ចេកទេស និងប្រឹក្សាយោបល់ឱ្យកាន់តែមានប្រសិទ្ធភាព ជុំវិញសេវាសាធារណៈ និងប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានជំនិះ ការប្រឡងយកបណ្ណបើកបរ ត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ការផ្ទេរកម្មសិទ្ធិយានជំនិះ ចុះបញ្ជីអាជីវកម្ម កម្មវិធីយល់ដឹងអំពីទ្រឹស្តីនៃការបើកបរ(Cambodia Driving Rules) និងកម្មវិធីថែទាំផ្លូវ(ROAD CARE Mobile App) ។ល៕

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print