ខេត្តបាត់ដំបង៖ កម្លាំងសមត្ថកិច្ចនគរបាល ស្រុកបវេលបានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនពិរុទ្ធជន ម្នាក់យកទៅចាត់ការតាមច្បាប់។
ការអនុវត្តដីកាចាប់ខ្លួនពិរុទ្ធជននេះបានប្រព្រឹត្តទៅកាលពីថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១២ថ្ងៃត្រង់នៅចំណុចភូមិក្រពើសែសិប ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង ដោយអនុវត្តតាមដីកាលេខ ៦០០ត.ព្រ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចភូមិក្រពើសែសិប ភូមិបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ ០១ករណី ។
សមត្ថកិច្ចបានឲ្យដឹងថាការអនុវត្តដីកាចាប់ខ្លួនពិរុទ្ធជននេះគឺសមត្ថកិច្ចឃាត់ខ្លួន ឈ្មោះ ជា ជួង ភេទប្រុស អាយុ ៥០ឆ្នាំ មានទីលំនៅភូមិក្រពើសែសិប ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។
ពិរុទ្ធជនខាងលើត្រូវបានសមត្ថកិច្ចបាននិងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការដើម្បីបន្តតាមនីតិវិធី៕
ដោយ÷ប្រាថ្នា