​ស្រ្តីជនជាតិអូស្ត្រាលីម្នាក់ ក្រោយ​បំពាន​ច្បាប់​ច​ត្តា​ឡី​ស័ក ត្រូវអាជ្ញាធរ​ដាក់ទោស​ឲ្យ​ជាប់គុក​រហូតដល់​៦​ខែ​

ចែករំលែក៖

អន្តរជាតិ៖ កាលពីថ្ងៃទី២៥ ខែសីហាម្សិលមិញនេះ ស្ត្រីអូស្រ្តាលីម្នាក់ ត្រូវបានអាជ្ញាធរដាក់ទោសឲ្យជាប់គុករហូតដល់ខែ   ក្រោយបំពានច្បាប់ត្តាឡីស័ក COVID-19 ហើយស្ត្រីរូបនេះជាមនុស្សទីហើយ ​​ដែលត្រូវជាប់គុកដោយសារការបំពានច្បាប់នេះក្នុងប្រទេសអូស្ត្រាលី

សូមជម្រាបថា ស្ត្រីរូបនេះឈ្មោះ Asher Faye Vander Sanden មានអាយុ២៨ឆ្នាំ បានចំណាយពេលមួយខែក្នុងរដ្ឋ Victoria ដែលរងគ្រោះខ្លាំងបំផុតដោយសារជំងឺរាតត្បាតសកល COVID-19 នាងត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរតាមយន្តហោះមកកាន់ផ្ទះរបស់នាងវិញ ក្នុងរដ្ឋPerth ភាគខាងលិចនៃប្រទេសអូស្ត្រាលី ហើយត្រូវធ្វើត្តាឡីស័កក្នុងសណ្ឋាគារ១៤ថ្ងៃ ដោយចាយលុយខ្លួនឯង ក៏ប៉ុន្តែ នាងបែរជាបានធ្វើដំណើរស្ងាត់ៗដោយលាក់ខ្លួនក្នុងរថយន្តធុនធំមួយ ហើយនាងបានទៅស្នាក់នៅផ្ទះរបស់ឪពុកម្ដាយនាង

ក្រោយមក នាងត្រូវបានប៉ូលីសចាប់ខ្លួននៅក្នុងផ្ទះនេះនៅរដ្ឋភាគខាងលិចនៃប្រទេសអូស្ត្រាលី មនុស្សដែលត្រូវបានរកឃើញថា បំពានច្បាប់ត្តាឡីស័ក ប្រឈមជាប់គុករហូតដល់១២ខែ បង់ពិន័យជាលុយរហូតដល់ម៉ឺនដុល្លារ

បើតាមសារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃទី២៦ ខែសីហានេះ មេធាវីរបស់នាង Vander Sanden លោក John Hammond បានអះអាងថា កូនក្តីលោកបានធ្វើដំណើរទៅកាន់រដ្ឋ Victoria ដើម្បីមើលថែប្អូនស្រីនាងដែលមិនស្រួលខ្លួន តែបានសម្រេចត្រលប់មកវិញព្រោះនាងមិនអាចជួយអ្វីបានច្រើន មេធាវីរូបនេះបន្តទៀតថា នាង Sanden បានធ្វើត្តាឡីស័កខ្លួនឯងក្នុងផ្ទះរបស់ឪពុកម្ដាយនាង ហើយពុំមានប៉ះពាល់ជាមួយនរណាផ្សេងឡើយ

ជាក់ស្តែងរដ្ឋមួយចំនួនរបស់អូស្ត្រាលី បានអនុវត្តវិធានការរឹតត្បិតតឹងរ៉ឹងលើការឆ្លងព្រំដែនរវាងរដ្ឋនិងរដ្ឋ  ក្រោយករណី COVID-19 បានស្ទុះឡើងជាថ្មី តែក៏មានករណីលើកលែងដូចករណីនាង Vander Sanden ច្បាប់តឹងរ៉ឹងទាំងនេះ បានបង្ខំឲ្យប្រជាជនអូស្ត្រាលីរាប់ពាន់នាក់ជាប់គាំង ខណៈអ្នកខ្លះមិនអាចសូម្បីតែចូលរួមពិធីបុណ្យសពមនុស្សដែលពួកគេស្រលាញ់

គួរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ យ៉ាងហោចណាស់មនុស្សនាក់ផ្សេងទៀត ត្រូវបានដាក់ទោសឲ្យជាប់គុកសម្រាប់ការល្មើសច្បាប់ត្តាឡីស័ក តួយ៉ាង ក្នុងខែមេសាកន្លងទៅ បុរសអូស្ត្រាលីឈ្មោះ Jonathan David ត្រូវបានដាក់ទោសឲ្យជាប់គុកខែ និងសប្តាហ៍ក្រោយចាកចេញពីសណ្ឋាគារដែលជាកន្លែងធ្វើត្តាឡីស័ក ទៅកាន់ផ្ទះមិត្តស្រីខ្លួន ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print