ភ្នំពេញ ៖ ជនសង្ស័យចំនួន៦នាក់ ដែលជាប់ព័ន្ធករណីលួចស្លាកលេខរថយន្ត ករណីក្លែងបន្លំឯកសារសាធារណៈ និងសមគំនិតទទួលផលចោរកម្ម កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ត្រូវបាន នគបាលព្រហ្មទណ្ខ ខណ្ឌដូនបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួរ ចាត់ការតាមនីតិវិធី។
យើងដឹងហើយថា កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ជនរងគ្រោះ ដែលបាត់ស្លាកលេខរថ យន្ត ភ្នំពេញ 2AY-9021 ហើយបានរកឃើញពាក់នៅលើរថយន្តម៉ាក ឡិចសុីសRX400h ពណ៌ស រួចទៅដោះស្រាយគ្នានៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង ។ ហើយកម្លាំងនគរបាលក្រោយពេលទទួលបានពាក្យបណ្តឹង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង បានចុះសហការធ្វើការស្រាវជ្រាវ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឫស្សីទី៤ ខណ្ឌ៧មករា ឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ មានទាំងអ្នកលួច អ្នកលក់ អ្នកទទួលទិញ ស្លាកលេខរថយន្ត រហូតទៅ៦ នាក់ ពោលគឺមួយចង្កោមតែម្តង ជាប់ពន្ធករណីលួចស្លាកលេខរថយន្ត ក្លែងបន្លំឯកសារសាធារណៈ និងសមគំនិតទទួលផលចោរកម្ម ។
ជនសង្ស័យទាំង៦នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន ទី១.ឈ្មោះ ឆេង ភិរម្យ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរមន្ត្រីរាជការ (ម្ចាស់រថយន្ត Luxue Rx 400H ពាក់ស្លាកលេខភ្នំពេញ 2AY-9021 ។
ទី២.ឈ្មោះ ផុន រ័ត្ននា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអ្នកគក់ជេររថយន្ត។ វត្ថុតាងដកហូតរួមមានទី១៖ រថយន្តម៉ាក Leuxe Rx4០០H ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-9021។
ទី៣.ឈ្មោះ ខាត់ វណ្ណៈ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា ។
ទី៤.ឈ្មោះ ពៅ សេដ្ឋារ័ត្ន ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅបុរីពិភពថ្មី ផ្ទះលេខA៣៩ ផ្លូវលេខ៨ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែខសុខ ។
ទី៥.ឈ្មោះ រ៉ា ជាក់ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិមល សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបរលក់រថយន្ត ។
ទី៦.ឈ្មោះ ជួប វុត្ថា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរលក់រថយន្ត ។
គួបញ្ជាក់ផងដែរថាប្រតិបត្តិការទ្រង់ទ្រាយធំនេះកម្លាំងសមត្ថកិច្ចបានដកហូតសម្ភារវត្ថុតាង រថយន្តម៉ាក ឡិចសុីសពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ022-8441,ស្លាកលេខរថយន្ត ភ្នំពេញ 2BG-4682 (មិនប្រក្រតី),ម៉ាស៊ីនបាញ់ថ្នាំ បំពង់ខ្យល់ ,ទឹកថ្នាំពណ៌ខៀវ ស ចំនួន០២កំប៉ុង, ថ្នាំបាញ់រលោង១កំប៉ុង,កូនសោរសម្រាប់ធ្វើស្លាកលេខកែច្នែមួយចំនួន, ម៉ាស៊ីនស្វាន១ គ្រឿង ,ម៉ាស៊ីនផ្លុំសក់ចំនួន២គ្រឿង៕
ដោយ៖ រ៉ារ៉ា