សមត្ថកិច្ចឃាត់ខ្លួនប្ដីប្រពន្ធ២នាក់យកម៉ាស៊ីនរាវនិងជីកកកាយដីស្វែងរកវត្ថុបុរាណ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ សមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់បានឃាត់ខ្លួន២នាក់ប្ដីប្រពន្ធ តាមបណ្ដឹងមន្រ្តីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់ បន្ទាប់ពួកគាត់ធ្វើសកម្មភាពរាវ.ជីកកាយដីរកវត្ថុបុរាណខុសច្បាប់ ។

ករណីឃាត់ខ្លួនប្ដីប្រពន្ធ២នាក់ពាក់ព័ន្ធគាស់កាយដីរកវត្ថុបុរាណនេះ ធ្វើឡើងនៅព្រឹកថ្ងៃអង្គារ ៧កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចទំនាបតាកុល ស្ថិតនៅភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

មន្រ្តីនគរបាលស្រុកក្រគរប្រាប់ថា ជនសង្ស័យជាប្ដីឈ្មោះ អៃ វ៉េ អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះ ណាង ណាត អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដីថ្មី ឃុំកាយា ស្រុកសន្ទុក ខេត្តកំពង់ធំ បច្ចុប្បន្ន មកស្នាក់នៅភូមិក្បាលដំរី ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

មន្រ្តីនគរបាលស្រុកដដែលបន្តថា ការឃាត់ខ្លួនប្ដីប្រពន្ធខាងលើនេះ ធ្វើឡើងបន្ទាប់ពីទទួលបណ្ដឹងរបស់ឈ្មោះ ប៊ិន សុភាព ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្រ្តីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តពោធិ៍សាត់ មានទីលំនៅភូមិក្បាលដំរី ឃុំអន្សាចំបក់ ស្រកក្រគ ខេត្តពោធិ៍សាត់ ថា នៅវេលាខាងលើ២នាក់ប្ដីប្រពន្ធនេះ បានយកម៉ាសុីនមករាវ និងជីកកាយដីត្រង់ចំណុចខាងលើ ដើម្បីរកវត្ថុបុរាណនៅក្នុងដីធ្វើឲ្យខូចខាតដីជាកន្លែងថែរក្សាសម្បត្តិវប្បធម៌ជាតិ ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលស្រុកបន្តទៀតថា ការឃាត់ខ្លួនប្ដីប្រពន្ធនេះដែរ សមត្ថកិច្ចដកហូតវត្ថុតាងរួមមានៈ ម៉ាស៊ីនរាវរកវត្ថុបុរាណ១គ្រឿង ប៉ែលចំនួន៣ ដែក១គូ ម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1N3009។ ក្រោយមកជនសង្ស័យប្ដីប្រពន្ធ២នាក់នេះរួមទាំងវត្ថុតាង និងសម្ភារ ត្រូវនាំយកមកអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីបន្តនីតិវិធី ៕
ដោយ÷បុឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print