ទីតាំងអ៊ីនធើណេតបង្កប់ល្បែងបាញ់ត្រី និងល្បែងភ្នាល់តាមអនឡាញគ្មានយីហោ នៅមុខផ្លូវចូលខារ៉ាអូខេសូលបើក២៤ម៉ោង

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងអ៊ីនធើណេតបង្កប់ហ្គេមបាញ់ត្រី និងល្បែងភ្នាល់តាមអនឡាញ គ្មានយីហោ នៅមុខផ្លូវចូលខារ៉ាអូខេសូល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន កំពុងបើកលេងយ៉ាងរំភើយ ខណៈអាជ្ញាធរ និងសមត្ថកិច្ចនៅទឹកដីនេះមិនទាន់មានចំណាត់ការនៅឡើយ ។

បើតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ឱ្យដឹងថា ទីតាំងអិុីនធើណេតបង្កប់ល្បែងស៊ីសង គ្មានយីហោមួយនេះបានដាក់កាមេរ៉ាសុវត្ថិភាពនៅខាងមុខចំនួន២ដើម្បីងាយស្រួលក្នុងការមើលនៅពេលដែលសមត្ថកិច្ចចុះទៅពិនិត្យម្ដងៗធ្វើឲ្យពួកគេបានដឹងមុនរួចនាំគ្នាបិទទ្វារលើកសម្ភារវត្ថុតាងចេញឱ្យអស់។

ទីតាំងអុីនធើណេតខាងលើនេះគេសង្កេតឃើញក្រុមក្មេងទំនើងតែងតែមកចូលលេងយ៉ាងអនាធិបតេយ្យ តែមិនឃើញអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋានចុះមកទប់ស្កាត់ឬបង្ក្រាបឡើយ។ តើឯណាទៅពាក្យថា ភូមិ ឃុំ មានសុវត្ថិភាព៩ចំណុច របស់រាជរដ្ឋាភិបាលដែលដាក់ឲ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្ថនោះ ? បើភូមិឃុំកើតមាននូវល្បែងស៊ីសងពេញបន្ទុកយ៉ាងនេះ?
ដូច្នេះហើយទើបប្រជាពលរដ្ឋរស់នៅក្បែរនោះបានសំណូមពរដល់លោកថេង សុថុល អភិបាលខណ្ឌចំការមននិងលោកយិន សាន អធិការខណ្ឌចំការមន មេត្តាធ្វើការបង្ក្រាបផង ព្រោះពួកគាត់មានការភ័យខ្លាចជារៀងរាល់ថ្ងៃដោយសារពួកក្មេងទំនើងចូលលេងនៅទីនោះបង្កភាពអសកម្មនៅមុខផ្ទះគាត់ក៏ដូចជាមុខទីតាំងអុីនធើណេតមួយនេះ។

គួររំលឹកថា កន្លងមកសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់ដាក់បទបញ្ជាឲ្យមន្ត្រីនគរបាលដែលពាក់ព័ន្ធនៅក្រោមឱវាទ ត្រូវតែបង្ក្រាបរាល់ល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ មិនត្រូវមានការយោគយល់ឡើយ។ មិនតែប៉ុណ្ណោះនៅពេលថ្មីៗនេះទៀត លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញក៏ធ្លាប់បានប្ដេជ្ញា និង ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យលោកអភិបាល និងលោកអធិការខណ្ឌទាំង១៤ត្រូវតែទប់ ស្កាត់និងបង្រ្កាបល្បែងស៊ីសងគ្រប់ប្រភេទដូចគ្នាផងដែរ ដើម្បីធានាឲ្យបាននូវភូមិ ឃុំមានសុវត្តិភាពទាំង៩ចំណុច ជូនប្រជាពលរដ្ឋ ៕

ដោយ ៖ ជីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print