នៅខេត្តបាត់ដំបង មានផ្ទះ​ផ្កា Begonia រមណីយដ្ឋាន​កែច្នៃ ដែលមាន​ផ្កា​ស្រស់ស្អាត​ច្រើន​ប្រភេទ

ចែករំលែក៖

ខេត្តបាត់ដំបង៖ ទឹកដីខេត្តបាត់ដំបង ពិតជាចងចិត្តជនរួមជាតិ ទាក់ទាញទាំងវិស័យតំបន់រមណីយដ្ឋានទេសចរណ៍កម្សាន្ត ប្រវត្តិរឿងរ៉ាបរាប់មុឺននៃអ្នកនិពន្ធចងក្រងជាបទចំរៀង រឿងប្រលោមលោក ពិសេសចំការក្រូច ស្វាយ ទំពាំងបាយជូ ធុរ៉េន ខ្នុរ សាវម៉ាវ ។ល។ មានរសជាតិឆ្ងាញ់បែបលក្ខណះធម្មជាតិ។
បើតាមការបញ្ជាក់ឱ្យដឹងពីអង្គភាព​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​
បច្ចុប្បន្នខេត្តមួយនេះ បន្តការអភិវឌ្ឍន៍ជឿនលឿន គួបផ្សំនិងភាពសុីវិល័យរបស់ប្រជាពលរដ្ឋថែមទៀត។
អ្វីដែលបន្ថែមប្លែកអស្ចារ្យ គឺមានផ្ទះ​ផ្កា​Begonia ជា​រមណីយដ្ឋាន​កែច្នៃ​មួយកន្លែង​ដែលមាន​ផ្កា​ចម្រុះ​ពណ៌​គ្នា យ៉ាង​ស្រស់ស្អាត ជាច្រើន​ប្រភេទ​។ រាល់​ពូជ​ផ្កា​ដាំ​នៅទីនេះ សុទ្ធតែ​នាំចូល​ពី​បរទេស ហើយ​រាល់​២​ឬ​៣​ខែម្ដង នឹងមាន​ការផ្លាស់ប្ដូរ​ផ្កា​ថ្មី​ទៅតាម​រដូវ​កាល ដើម្បីឱ្យ​សមស្រប​ទៅតាម​បរិបទ​នៃ​រដូវ​នីមួយៗ​។ រមណីយដ្ឋាន​នេះ​មាន​ទីតាំង​ស្ថិតនៅ ភូមិ​បត់​សាលា ឃុំ​ឈើទាល ស្រុក​បាណន់ ជិត​ចម្ការ​ទំពាំងបាយជូរ ខេត្តបាត់ដំបង​។
​ខាងអង្គភាពមន្ទីរ​ទេសចរណ៍​ខេត្ត​បានឱ្យដឹងថា ៖ សួន​នេះ​មាន​ផ្កា​សរុប​ពី​២​ម៉ឺន​៥​ពាន់​ដើម ទៅ​៣​ម៉ឺន​ដើម ដាក់តាំង​លម្អ​នៅក្នុង​ថូរ​តម្រៀប​ជា​ជួរ​។ សម្រាប់​ព្រះសង្ឃ មនុស្ស​ចាស់ជរា និង​ជនពិការ ត្រូវបាន​អនុញ្ញាត​ឱ្យចូល​ទស្សនា​នៅទីនេះ​បាន​ដោយ​សេរី​។​

​កញ្ញាម្នាក់ អ្នក​ដែល​ទៅលេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​នេះ​បាន​ប្រាប់ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​ស្រស់ស្រាយ និង​សប្បាយរីករាយ នៅពេល​បានមក​ដល់ទី​នេះ​។ អាច​និយាយបានថា វា​ជា​អារម្មណ៍​មួយ​ប្លែក ពីព្រោះ​ផ្ទះ​ផ្កា​នេះ មាន​លក្ខណៈ​ប្លែក​ពី​តំបន់​ទេសចរណ៍​ផ្សេងទៀត ដែល​ខ្ញុំ​ធ្លាប់បាន​ទៅលេង​កន្លងមក​»​។ កញ្ញាបានបន្តថា សម្រាប់អ្នក ដែល បាន មកលេង ខេត្តបាត់ដំបង គួរ ឆ្លៀតឱកាស មកលេង នៅទីនេះ ដើម្បី ទទួលបាន នូវ បរិយាកាស ស្រស់ស្រាយ និង ថតរូប ទុកជា អនុស្សាវរីយ៍ ជាមួយ ទេសភាព យ៉ាងស្រស់ស្អាតនៅផ្ទះផ្កា Begonia។
ផ្ទះ​ផ្កា Begonia រមណីយដ្ឋាន​កែច្នៃ ដែលមាន​ផ្កា​ស្រស់ស្អាត​ច្រើន​ប្រភេទ ក្លាយទៅជាទីកន្លែងអ្នកគ្រប់គ្នា ប្រាថ្នាទៅដល់ ចង់ផ្តិតយករូបភាព បង្កើនអារម្មណ៍ឱ្យជ្រះថ្លាផងដែរ៕

ដោយ៖ សហការី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print