នាយករដ្ឋមន្ត្រី​ថៃ ទទូច​ឲ្យ​ក្រុមហ៊ុន Facebook គោរព​ច្បាប់ប្រទេសខ្លួន

ចែករំលែក៖

អន្តរជាតិ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថា ក្រោយពីបណ្ដាញសង្គម Facebook ដែលត្រូវបានរដ្ឋាភិបាលថៃចាប់បង្ខំឲ្យបិទគ្រុបមួយដែលមានសមាជិកមួយលាននាក់ក្នុងការចែកចាយព័ត៌មានពីមហាក្សត្រ គំរាមតបតតាមផ្លូវច្បាប់លើរដ្ឋាភិបាលថៃវិញពាក់ព័ន្ធការបង្ខំខ្លួនបែបនេះ ជាក់ស្តែងនៅថ្ងៃទី២៥ ខែសីហា លោក ប្រាយុទ្ធ បានទទូចឲ្យក្រុមហ៊ុន Facebook គោរពច្បាប់ប្រទេសថៃហើយលោកក៏មិនបារម្ភឡើយចំពោះការគំរាមប្តឹងពីក្រុមហ៊ុនមកលើរដ្ឋាភិបាលរបស់លោក

សូមជម្រាបថា កាលពីថ្ងៃទី២៤ ខែសីហាកន្លងទៅនេះ Facebook បានរាំងខ្ទប់មិនឲ្យអ្នកប្រើប្រាស់ក្នុងប្រទេសថៃ អាចចូលទៅមើលគ្រុប(Group) មួយដែលសមាជិកលាននាក់ វិធានការរបស់ Facebook នេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលថៃ គំរាមចាត់វិធានការផ្លូវច្បាប់លើក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ ដែលមិនលុបចោលមាតិកាដែលប៉ះពាល់មហាក្សត្រ ប៉ុន្តែ Facebook អះអាងថា ខ្លួននឹងតទល់តាមផ្លូវច្បាប់ដើម្បីការពារអ្នកប្រើប្រាស់របស់ខ្លួន

ដោយឡែកចំពោះការលើកឡើងរបស់ក្រុមហ៊ុន Facebook លោកនាយករដ្ឋមន្ត្រីថៃរូបនេះ ក៏អះអាងថាលោក មិនព្រឺ​​នោះឡើយជាក់ស្តែងលោក ប្រាយុទ្ធ បាននិយាយពីខេត្ត Rayongថា ភាគីទាំងអស់ត្រូវគោរពច្បាប់ថៃ ការលើកឡើងបែបនេះ លោក ប្រាយុទ្ធ មិនត្រឹមសំដៅហ្វេប៊ុឡើយតែមួយឡើយ តែក៏សំដៅគ្រុប Royalist Marketplace ដែលគ្រប់គ្រងដោយលោក​Pavin Chachavalpongpun និងគ្រុបមួយទៀតរបស់លោក Somsak Jeamteerasakul អ្នកទាំងពីរសុទ្ធតែភៀសខ្លួននៅបរទេស ខណៈគ្រុបរបស់ពួកគេមានមាតិកាប៉ះពាល់របបរាជានិយម

បើតាមកាសែតថៃបាងកកប៉ុស្តិ៍បានចេញផ្សាយថា លោក Somsak ជាសាស្ត្រាចារ្យកំពុងនិរទេសខ្លួននៅបារាំង ចំណែកឯលោក Pavin ជាសាស្ត្រាចា្យនៅសាកលវិទ្យាល័យមួយនៅប្រទេសជប៉ុន ដោយបុគ្គលទាំង រូបនេះ បានបំពានច្បាប់ប្រមាថព្រះមហាក្សត្រ ដែលដោយរដ្ឋាភិបាលថៃកំពុងតាមចាប់

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តីថៃ បានអះអាងនៅថ្ងៃទី២៥ ខែសីហា ថា រាល់សកម្មភាពប្រឆាំងទំព័រ Facebook ណាមួយដែលមានលក្ខណៈប្រមាថស្ដេច សុទ្ធសឹងតែស្របតាមច្បាប់ លោកបន្ថែមថា លោកមិនបានប្រើប្រាស់អំណាចផ្តាច់ការឡើយ ព្រោះសកម្មភាពទាំងនោះផ្អែកតាមសេចក្តីបង្គាប់របស់តុលាការទាំងអស់ ជាមួយគ្នានោះដែរលោក ប្រាយុទ្ធ ក៏ចោទជាសំណួរផងដែរថា «​តើអ្នកណាទទួលខុសត្រូវចំពោះផលប៉ះពាល់ក្នុងប្រទេស​? បើទោះបីជាមានអ្វីកើតឡើងនៅក្នុងប្រទេសថៃ ពួកគេនឹងមិនប៉ះពាល់អ្វីដែរ បញ្ហាគឺនៅក្នុងប្រទេសថៃ​»

សូមជម្រាបថា លោក Pavin ជាសាស្ត្រាចា្យនៅសាកលវិទ្យាល័យមួយនៅប្រទេសជប៉ុន អះអាងថា «​បើអ្នកបិទវាម្តងទៀត ខ្ញុំនឹងបង្កើតគ្រុបថ្មីមួយទៀត ខ្ញុំនឹងធ្វើបែបនេះ ដើម្បីសេរីភាពនៃការបញ្ចេញមតិ​» ការលើកឡើងបែបនេះ បន្ទាប់ពីលោក Pavin បានបង្កើតគ្រុបថ្មីប៉ុន្មានម៉ោងក្រោយត្រូវ Facebook បិទគ្រុបចោល និងមានសមាជិកកន្លះលាននាក់ត្រឹមមួយថ្ងៃ

ចំណែក​កាសែតបាងកកប៉ុស្តិ៍វិញ បាននិយាយថា លោក Paiboon Amonpinyokeat អ្នកជំនាញច្បាប់អ៊ីនធឺណិត និងដែលចូលរួមតែងច្បាប់បទល្មើសកុំព្យូទ័រ បានសង្កធ្ងន់ថា Facebook មិនអាចប្តឹងរដ្ឋាភិបាលថៃឡើយ ដោយសារសេចក្តីបង្គាប់ឲ្យរាំងខ្ទប់មិនឲ្យចូលមើលគ្រុបនោះចេញដោយតុលាការ លោកបន្ថែមថា តុលាការជាអ្នកវិនិច្ឆ័យថា តើគេហទំព័រនោះ ចែកចាយមាតិកាខុសច្បាប់ ដែលអាចប៉ះពាល់ដល់សន្តិសុខជាតិ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print