CEO របស់ក្រុមហ៊ុន TikTok លាលែងចេញពីតំណែង ដោយរងសម្ពាធពីរដ្ឋាភិបាលអាមេរិក​

ចែករំលែក៖

លោកKevin Mayer នាយកប្រតិបត្តិ ក្រុមហ៊ុនTikTok បានប្រកាសលាលែងចេញពីតំណែង​ ក្រោយរងសម្ពាធយ៉ាងខ្លាំងពីរដ្ឋាភិបាលអាមេរិក​។
សារព័ត៌មាន New York Times បានផ្សាយថា លោក​ Kevin Mayer បានសរសេរ​នៅក្នុងលិខិតផ្ញើទៅកាន់បុគ្គលិក​ថា ដោយសារតែការផ្លាស់ប្តូរទម្រង់របស់ក្រុមហ៊ុនបានធ្វើឲ្យលោកត្រូវលាលែងចេញពីតំណែង​។
លោក Kevin Mayer បានសរសេរថា​« ក្នុងប៉ុន្មានសប្តាហ៍កន្លងមក បរិយាកាសនយោបាយនៅក្នុងប្រទេសនេះផ្លាស់ប្តូរយ៉ាងខ្លាំងធ្វើឲ្យប៉ះពាល់ដល់សកម្មភាពដឹកនាំរបស់ខ្ញុំ»។
លោក​Kevin Mayer បានឲ្យដឹងទៀតថា​ លោកVanessa Pappas គ្រប់គ្រងតំបន់អាមេរិកខាងជើងមកកាន់តំណែងជំនួស​វិញ។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋាភិបាល​អាមេរិក បានដាក់គំនាបយ៉ាងខ្លាំងទៅលើក្រុមហ៊ុន«មេ»​គឺក្រុមហ៊ុន​Byte Dance ដើម្បីលក់ទិកតុកឲ្យទៅអាមេរិកវិញ​។ អាមេរិកបានទុករយៈពេល​៣ខែដល់ក្រុមហ៊ុន​Byte Dance ពិចារណា​​លើបញ្ហាខាងលើ​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print