ខេត្តកំពង់ស្ពឺ៖ មេធាវីក្លែងក្លាយម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនតាមអំណាចដីកាតុលាការពីបទឆបោកប្រាក់ប្រជាពលរដ្ឋដែលជាអ្នកមានរឿងនៅតុលាការ ។
ការឃាត់ខ្លយននេះធ្វើឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០១៦នៅភូមិខ្វិត ឃុំពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។ ជនសង្ស័យមានឈ្មោះ ជា ម៉ន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅកន្លែងឃាត់ខ្លួន ។
សមត្ថកិច្ចបានឲ្យដឹងថា កាលពីអំឡុងឆ្នាំ២០១១ ជននេះបានធ្វើសកម្មភាពឆបោកប្រាក់របស់ប្រជាពលរដ្ឋដែលមានរឿងក្តីក្តាំនៅតុលាការកំពង់ស្ពឺដោយតាំងខ្លួនជាមេធាវីរត់ការរឿង ។ កាលណោះបានបោកលុយរបស់អ្នករងគ្រោះអស់ជាច្រើនរហុតដល់អ្នករងគ្រោះមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចស្រុកឧដុង្គជួយចាត់ការតាមចាប់ខ្លួន ។ កាលណោះសមត្ថកិច្ចបានត្រឹមបញ្ជូនសំណុំរឿងមកតុលាការដើម្បីស៊ើអង្កេតបន្ត ។
លោកវរសេនីយ៏ត្រី ពីង ពៅ អធិការងនគរបាលស្រុកឧដុង្គបានឲ្យដឹងថាជននេះត្រូវបានចាប់ខ្លួនតាមដីការបស់លោកចៅក្រមស៊ើបសួរយ៉ានសុភាពលេខ២៣៤ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១១ពីបទឆបោកប្រាក់ ។
ជននេះមុនពេលចាប់ខ្លួនគឺគេបានតាំងខ្លួនជាមេធាវីហើយទំនាក់ទំនងជាមួយគ្រួសារណាដែលមានបញ្ហាដោយឲ្យរូបគេជាំណាងនិងរត់ការដើម្បីដោះលែងអ្នកដែលជាប់ឃុំតេគេមិនបានធ្វើការឲ្យអ្នករងគ្រោះនោះទេនៅពេលបានលុយគឺគេចខ្លួនបាត់ស្រមោលឈឹងតែម្តង ។
លោកអធិការរងក៏សូមអំពាវនាវផងដែរដល់អ្នករងគ្រោះដោយអំពើឆបោកនេះសូមប្រញាប់ទៅដាក់ពាក្តបណ្តឹងព្រោះពេលនេះសមត្ថកិច្ចឃាត់ខ្លួនជននេះបានហើយ ៕
ដោយ៖ សេនាស័ក្តិ