លោកឧត្តមសេនីយ៍ត្រី ឡុង ស្រេង៖ បើទិញចំណីអាហារត្រូវមើលស្លាកសញ្ញាអក្សរកាត់ ច.ប.ផ

ចែករំលែក៖

ភ្នំពេញ៖នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៦ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃបានពិធីដុតកម្ទេចកាហ្វេចំនួន២២០៨០គីឡូក្រាម បន្ទាប់ពីចុះ បង្ក្រាបដកហូតកាលពីកន្លងទៅ។ ពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅទីលានចាក់សំរាម ស្ថិតនៅភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ និងស្ថាប័ន្ធពាក់ព័ន្ធជាច្រើនទៀតផងដែរ។

?

លោកឧត្តមសេនីយ៍ត្រី ឡុង ស្រេង អនុប្រធាននាយដ្ឋានបានផ្តល់ការណែនាំ ដល់ប្រជាពលរដ្ឋទាំងអស់ដែលនិយមចូលចិត្តហូបកាហ្វេត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មុននឹងទិញយកទៅប្រើប្រាសហូបត្រូវចេះពិនិត្យមើលស្លាកសញ្ញាដែលមានអក្សរកាត់ ច.ប.ផ អក្សរកាត់នេះបានន័យថាទំនិញចំណីអាហារទាំងអស់ឆ្លងកាត់ស្តង់ដារត្រឹមត្រូវ ចឹងវាមិនប៉ះពាល់ដល់សុខមាលភាពរបស់បងប្អូនពលរដ្ឋ។ តែបងប្អូនមិនបានមើល អក្សរកាត់ទាំង៣ខាងលើនេះបងប្អូនពលរដ្ឋទិញចំណីរអាហារប្រើប្រាស់វានឹងប៉ះពាល់ ដល់សុខភាពយើងហើយ។

លោលឧត្តមសេនីយ៍ត្រី ឡុង ស្រេង ក៏បានធ្វើការពន្យល់អំពីកាហ្វេថាគេបាន គ្រាប់សណ្តែកសៀងទៅលីង ហើយគេប្រើសារធាតុគីមីមួយចំនួនដែលមានគីមីក្លិនកាហ្វេនិងការ៉ាមែល ហើយការ៉ាមែលនឹងដូចគ្នាកៅស៊ូកិនថ្នល់អីចឹងតែវាមិនមែនកៅស៊ូ កិនថ្នល់នោះ វាឈ្មោះការ៉ាមែល។ លោកឧត្តមសេនីយ៍ត្រីបន្តថា ការ៉ាមែលពណ៌ខ្មៅគេ លាយវាទៅគេយកវាទៅផ្អឹមក្នុងធុងទៅហើយ១សប្តាហ៍ក្រោយគេគាស់វាចេញធុងទៅ វាមានក្លិនចឹងគ្រាប់ពោតនិងកាហ្វេបើគេចម្អឹនតាមលក្ខិណៈបច្ចេទេសវាជួយដល់សុខភាពមនុស្ស គ្រាប់សណ្តែកអាចជួយសុខភាពមនុស្សក៏ប៉ុន្តបើគេលីងឡើងខ្លោចទៅជា ធ្យូងហើយវាពិតជាកើតមហារីក។ ជាពិសេសកាហ្វេដែលរុញតាមរទេះលក់នេះឯង។

លោកឧត្តមសេនីយ៍ត្រី​ ឡុង ស្រេង បានពន្យលបន្ថែមថា កាហ្វេដែលខ្មៅហើយ បើយើងដាក់ទុយោទៅក្នុងកែវកាហ្វេហើយយើងដកទុយោមកវិញឃើញខ្មៅនៅជាប់ នឹងទុយោហើយនោះគួរតែកុំផឹកវា។

ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន បានមានប្រសាសន៍លើកឡើងថា ថ្ងៃនេះតាងនាមឲ្យនាយឧត្តមសេនី យ៍អគ្គស្នងការនគរបាលជាតិ នេត សាវឿន នាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចធ្វើ ពិធីដុតកម្ទេចកាហ្វេវេចខ្ចប់និងផលិតផលផ្សេងទៀតដែលកម្លាំងសមត្ថកិច្ចប្រឆាំងបទ ល្មើសសេដ្ឋកិច្ចយើងចុះបង្ក្រាបដកហូតកាលពីថ្ងៃកន្លងទៅ។ លោកឧត្តមសេនីយ៍ប្រ ធាននាយកដ្ឋានដដែលបន្តថា កន្លងទៅនាយកដ្ឋានយើងបានធ្វើការដុតបំផ្លាញទំនិញ ខូចគុណភាពនិងសារធាតុគីមីចំនួន១២លើករួចមកហើយដែរ។ លោកឧត្តមសេនីយ៍ ឯកប្រធាននាយកដ្ឋានបន្តថា តាំងពីលោកបានមកកាន់តំណែងជាប្រធាននាយកដ្ឋាន មកបានធ្វើការដុតកម្ទេចលើកទី១៣រួមមាន៖ សាច់គោ សាច់ជ្រូកទឹម ឆ្អឹងជំនីជ្រូកចំនួន២១៦៦គីឡូក្រាម ហើយក្នុងស្ករត្នោតចំនួន៣តោនបន្ថែមទៀតផងដែរ៕

?

?

?

...

ដោយ៖ តាឡឹម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print