ជឿអត់ថាខ្មែរធ្វើបាន? យករថយន្តកាម៉ារី ឆ្នាំ1992 ទៅកែចេញជារថយន្តស្ព័រ ផ្អើលពលរដ្ឋចោមរោមមើល និងថតរូប

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ពិតជាមិនធម្មតាមែន ជាងជួសជុលរថយន្តខ្មែរអាចយករថយន្តកាម៉ារីមួយគ្រឿង ស៊េរីឆ្នាំ1992 ទៅកែចេញជារថយន្តស្ព័រ ពេលម្ចាស់យកទៅកន្លែងឆៀករថយន្ត ក៏បង្កការភ្ញាក់ផ្អើលពលរដ្ឋនាំគ្នាចោមរោមមើល និងសុំថតរូប មិនតែប៉ុណ្ណោះក្រុមអ្នកសារព័ត៍មានក៏បានចុះផ្ដិតយករូបភាពមកផ្សព្វផ្សាយផងដែរ

បន្ទាប់ពីមានការភ្ញាក់ផ្អើលនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ អំពីរថយន្ត Toyota Camry ឆ្នាំ1992 មួយគ្រឿងត្រូវបានម្ចាស់យកទៅកែច្នៃចេញជារថយន្តស្ព័រមួយគ្រឿង មើលលែងស្គាល់ ដែលរថយន្តមួយនេះត្រូវបានម្ចាស់បញ្ជាក់ប្រាប់ថា គឺជាស្នាដៃជាងខ្មែរដោយផ្ទាល់ មិនមែនយកទៅច្នៃនៅក្រៅប្រទេសឡើយ។

បើតាមការរៀបរាប់របស់ម្ចាស់គណនីឈ្មោះ ឈួន រីយ៉ា និងជាម្ចាស់រថយន្តផងបានរៀបរាប់ថា៖ទៅឆៀកព្រឹកមិញអត់នឹកស្នានថាមានអ្នកមើលច្រើនចឹងទេអ្នកកាសែតក៏មក ជឿអត់ថាខ្មែរធ្វើបាន?? អ្នកខ្លះថាថៃធ្វើយកគ្រឿងពីថៃ អត់ទេចាសខ្មែរធ្វើទាំងអស់ធ្វើនៅ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ (ជាង ឈួន សុផាន់) 092 222000 អគុណ សម្រាប់ការលើកទឹកចិត្ត នឹង សរសើស្នាដៃខ្នែរ

ដោយឡែកជុំវិញបញ្ហាការកែច្នៃពីរថយន្ត Toyota Camry ស៊េរីឆ្នាំ 1992 មកជារថយន្តស្ព័រដ៏ទំនើបនេះ ម្ចាស់រថយន្តមិនបានបញ្ជាក់ឡើយថា ចំណាយអស់ថវិកាប៉ុន្មាននោះទេ៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print