ប្រកាសចូលកាន់តំណែងជាផ្លូវការ ដល់ឧត្តមសេនីយ៍ គង់ មនោ ជាស្នងការនគរបាលខេត្តកោះកុង

ចែករំលែក៖

ខេត្តកោះកុង៖ លោកឧត្តមសេនីយ៍ គង់ មនោ ត្រូវបានតែងតាំង និងប្រកាសចូលកាន់តំណែង ជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ដែលនេះ គឺជាការកែសម្រួលរដ្ឋបាលកងកម្លាំងរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងការទទួលខុសត្រូវខ្ពស់ក្នុងការបង្ក្រាបបទល្មើសឲ្យរឹតតែល្អប្រសើរបម្រើសង្គមជាតិ និងប្រជាពលរដ្ឋ ។ 

ពិធីនេះ ត្រូវបានរៀបចំឡើង នារសៀល ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២០ នៅសាលមហោស្រពខេត្តកោះកុង ក្រោមវត្តមានលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និង លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ព្រមទាំងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀតនៃនគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធជុំវិញខេត្តកោះកុង ៕ដោយ៖ សហការី

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print