ក្មេងប្រុសម្នាក់លង់ទឹកស្លាប់ព្រោះម្ដាយមិនបានមើលថែដិតដល់ បណ្ដោយឲ្យដើរលេងតែឯង

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ បានលង់ទឹកស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី២៨ខែសីហា ឆ្នាំ២០២០ ក្នុងភូមិបន្ទាយថ្មី ឃុំចុងកាល់ស្រុកចុងកាល់​ ខេត្តឧត្ដរមានជ័យ ដោយសារឪពុកម្តាយធ្វេសប្រហែស។
សមត្ថកិច្ចនគរបាលស្រុកចុកាល់បានឲ្យដឹងថា នៅវេលាមោង៩ព្រឹកមិញនេះ មានករណីក្មេងលង់ទឹកស្លាប់០១នាក់ នៅ
ចំណុចផ្លូវលំ ខាងជើងសាលារៀនបន្ទាយថ្មី ឃុំចុងកាល់ ស្រុកចុងកាល់ ។
កុមាររងគ្រោះឈ្មោះ ស្មុយ គឹមថាំង ហៅដាប់ ភេទប្រុសអាយុ ០៣ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មានម្ដាយឈ្មោះ ជាតិ សុភើយ អាយុ២៨ ឆ្នាំរស់នៅភូមិឃុំខាងលើ ។
តាមការសាកសួរបំភ្លឺម្តាយរូបនេះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុគាត់ជាម្ដាយនៃសព បានដេកនៅក្រោមផ្ទះ រួចក្រោកដាំបាយហូប ហើយប្ដីទៅបាញ់ថ្នាំស្រូវ ដោយមិនបានចាប់អារម្មណ៍ថាកូនតូចរូបនេះដើរលេងទៅណាទេ។ ក្រោយមកបាត់កូនយូរពេក ខ្លួនបានដើររកកូនទៅដល់ផ្ទះ​ ឈ្មោះ ឈួន ឈូក ភេទប្រុស អាយុ៥១ឆ្នាំ រស់នៅភូមិឃុំខាងលើ តែពុំឃើញក៍បានត្រឡប់មកផ្ទះវិញ។ ដោយអស់សង្ឃឹមគាត់បានទៅឲ្យគ្រូទាយមើល ហើយគ្រូទាយថាឲ្យរកតាមទឹក។ ពេលនោះបងប្អូនយាយតាជិតខាងក៏នាំគ្នាជួយដើររាវរកនៅតាមប្រឡាយខាងជើងសាលារៀនបន្ទាយថ្មីនោះ ស្រាប់តែប្រទះ ឃើញសពកុមារម្នាក់នេះលង់ក្នុងទឹកប្រឡាយនោះពិតប្រាកដ មែន ។
បន្ទាប់ពីបានរកសពឃើញហើយ កុមារី ហឿប គឹមលាង អាយុ៨ឆ្នាំ រស់នៅភូមិឃុំខាងលើ បាននិយាយថា មុនពេលកើតហេតុពួកគេបាននាំគ្នាចំនួន ០៧ នាក់ ដើរលេងតាមផ្លូវលំទៅទិសខាងជើង ។ ក្រោយពេលដើរលេងតាមផ្លូវលំខ្លួនបាននាំប្អូនៗដែលទៅជាមួយនោះ ត្រឡប់មកផ្ទះវិញ ហើយខ្លួនពុំបានចាប់អារម្មណ៍ថាកុមារាជាសពដើរមកតាមឬអត់ទេ ហើយបានចូលផ្ទះរៀងៗខ្លួនបាត់ទៅ។ក្រោយមកស្រាប់តែផ្អើលថាកុមារារងគ្រោះបានលង់ទឹកប្រឡាយក្បែរសាលារៀនបន្ទាយថ្មី ចម្ងាយ៥០០ម៉ែត្រស្លាប់បាត់ទៅហើយ ។
ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយស្រង់សពចេញពីទឹក ម្តាយមិនអស់ចិត្តក៏បានយកកូនមកមណ្ឌលសុខភាពចុងកាល់តែគ្រូពេទ្យប្រាប់ថាកុមារារងគ្រោះស្លាប់បាត់ទៅហើយ។
បន្ទាប់មកសមត្ថកិច្ចជំនាញទៅដល់ធ្វើកោសល្យវិច័យបានសន្និដ្ឋានថាកុមារារងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន
ដោយមូលហេតុ ឪពុកម្តាយធ្វេសប្រហែសបណ្ដោយកូនដើរលេងតែឯងមិនមើលថែដិតដល់ រួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ប៉ែន នួន


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print