រថយន្តហាយឡេនឌ័រ បុកគូទរថយន្តឡិចសុីសRX 330 នៅផ្លូវ៣៧១​បណ្តាលឱ្យរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ចុចទូរស័ព្ទបណ្ដេីរបើករថយន្តបណ្ដេីរ​ធ្វើឱ្យជ្រុលទៅបុកគូទរថយន្តមួយគ្រឿងបណ្តាលឲ្យរងការខូចខាត​ ហើយម្ចាស់រថយន្តទាំងពីរគ្រឿងជជែកគ្នានៅនឹងកន្លែងកើតហេតុអស់មួយសន្ទុះធំ​ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពុន២​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​ បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក Highlander មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BF-5875 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីលិចទៅកើត​ ដោយពេលបើកបរក៏បានចុចទូរស័ព្ទដៃ មិនប្រយ័ត្នក៏ជ្រុលទៅបុកគូទរថយន្តម៉ាក Lexus RX 330 មួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AE-7280 ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យរងការខូចខាតកាងខាងក្រោម។ តែសំណាងល្អក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មិនបង្កឲ្យមាននរណាម្នាក់រងរបួសនោះទេ។

​ ក្រោយពេលកើតហេតុ ភាគី​ទាំង​សងខាង​បាន​សម្រប​សម្រួល​គ្នា​ ដោយ​ម្ចាស់រថយន្ត​ Lexus RX 330 ជាអ្នករងគ្រោះយល់ព្រមឲ្យភាគីខាងរថយន្ត Highlander ជាអ្នកបង្កយករថយន្តរបស់ខ្លួនទៅជួសជុលឲ្យដូចដើមវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្តង៕

ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print