ក្រោយការប្រកាសលាលែងចេញពីតំណែង នាយករដ្ឋមន្ត្រីរបស់លោក អាបេ បញ្ហាដែលចាប់អារម្មណ៍បំផុតនាពេលនេះគឺអ្នកណាជាអ្នកជំនួសតំណែងដឹកនាំជប៉ុនបន្ត។
មុននេះបន្តិចលោកអាបេប្រកាសលាលែងចេញពីតំណែងដោយសារតែបញ្ហាសុខភាព។ នៅពេលនេះ គណបក្សកាន់ប្រជាធិបតេយ្យសេរី កាន់អំណាច និងរៀបចំបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី។ ព័ត៌មានពាក់ព័ន្ធ បុគ្គលដែលត្រូវជំនួសតំណែងនាយករដ្ឋមន្ត្រី ត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ។
បច្ចុប្បន្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក Taro Aso អាយុ៧៩ឆ្នាំ ជាសមាជិកសំខាន់នៅក្នុងគណបក្ស កាន់អំណាច LDP ជាជំរើសសំខាន់ក្នុងតំណែងនាយករដ្ឋមន្ត្រី។ សូមបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០០៨ លោកតារូអាស៊ូ ទទួលបានការតែងតាំងធ្វើជាប្រធានគណបក្ស LDP ហើយក្លាយជានាយករដ្ឋមន្ត្រី។ ប៉ុន្តែមួយឆ្នាំក្រោយមក លោកក៏បានលាលែងចេញទីតំណែង ក្រោយការបរាជ័យក្នុងការបោះឆ្នោតសភាជប៉ុន។
ក្រៅពីលោក តារូអាស៊ូ នៅមានបេក្ខភាព គឺលោក Shigeru Ishiba រដ្ឋមន្ត្រីការពារជាតិ និង លោក Fumio Kishida អតីតរដ្ឋមន្ត្រីការបរទេស ក៏មានគោលបំណងចងក្លាយជានាយករដ្ឋមន្ត្រីដឹកនាំជប៉ុនផងដែរ។ ជាមួយគ្នានេះ លោកស្រីSeiko Noda អាយុ៥៩ឆ្នាំ ក៏បានបង្ហាញពីឆន្ទះរបស់ខ្លួន ក្លាយជាស្ត្រីនាយករដ្ឋមន្ត្រី ដំបូងបង្អស់របស់ជប៉ុនផងដែរ៕ ដោយ៖ធីរីណា