នាយឧត្តមសេនីយ៍​ គន់​ គីម​ អញ្ជើញជាអធិបតី ពិធីបេីកវគ្គហ្វឹក​ហ្វឺន ជំនាញសង្គ្រោះ​ គ្រោះមហន្តរាយ

ចែករំលែក៖

ខេត្តព្រះវិហារ​ ៖​ កងពល​ធំអន្តរាគមន៍លេខ៣​ បានបេីកវគ្គហ្វឹក​ហ្វឺន ជំនាញសង្គ្រោះ​ គ្រោះមហន្តរាយ​ ក្រោមអធិបតីភាព​ ដ៏ខ្ពង់ខ្ពស់​ របស់​ នាយឧត្តមសេនីយ៍​ គន់​ គីម​ អនុប្រធាន​ទី​១​ គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០។

នៅក្នងរបាយការណ៍ស្វាគមន៍​ ឧត្តមសេនីយ៍​ឯក​ ស្រី​ ឌឹក​ មេបញ្ជាការ​រងកងទ័ពជេីងគោក​ និងជាមេបញ្ជាការ​ កងពល​ធំលេខ៣​ បានរំលឹកឡេីងវិញពីការដឹកនាំបញ្ជារបស់​នាយឧត្តមសេនីយ៍​ គន់​ គីម​ នៅលេីសមរភូមិ​ព្រំដែនកម្ពុជា-ថៃ​ និយាយជារួម​ និងនិយាយដោយឡែក​ សមរភូមិ​ទិសទី១​ ប្រាសាទ​ព្រះវិហារ​ ដោះស្រាយសភាពការណ៍បានទាន់ពេលវលា​ ការពារបានបូរណភាពទឹកដី​ ។

អនុវត្ត​យ៉ាងហ្មឺងម៉ាត់បទបញ្ជារបស់សម្តេចតេជោ​ និងការផ្តាំផ្ញេីពី​ សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ នាយឧត្តមសេនីយ៍​ គន់​ គីម​ តែងតែចុះជាប់ជាមួយបងប្អូននៅតាមខ្សែត្រៀមជួរមុខ​ដោះស្រាយរាល់ការលំបាកជូនកងទ័ព​ និងគ្រួសារ​ ធ្វេីអោយកម្លាំងប្រដាប់អាវុធនៅសមរភូមិ​ព្រំដែនចងចាំជានិច្ចនូវសកម្មភាពរបស់​ នាយឧត្តមសេនីយ៍​ គន់​ គីម​ ។
ដោយឡែកវគ្គ​ហ្វឹកហ្វឺន​ជំនាញសង្គ្រោះ​គ្រោះមហន្តរាយ​ របស់កងពលធំលេខ៣​នាពេលនេះ​ ដែលមានសិក្ខាកាម​១២០នាក់​ រយៈពេល​សិក្សា​៤៥ថ្ងៃ​ និង អាចដំណេីការទៅបានក៏អាស្រ័យដោយ​ការជួយ​ឧបត្ថម្ភ​ពី​លោកទេសរដ្ឋមន្រ្តី​ គន់​ គីម​ អនុប្រធាន​ទី​១​ គណៈកម្មាធិការជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ដែលជាសេនាធិការរបស់សម្តេចតេជោ។ មានប្រសាសន៍​ សំណេះសំណាល​ទៅកាន់បងប្អូន​ លោក​ គន់​ គីម​ បាននាំការផ្តាំផ្ញេីសួរសុខទុក្ខពី​ សម្តេចតេជោ​ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ជូនដល់កងកម្លាំងប្រដាប់អាវុធយេីងនៅតាមព្រំដែន​ និងជូនពរអោយកងកម្លាំងយេីងបានសុខសប្បាយ​ និងទទួលបានជោគជ័យក្នុងការបំពេញភារកិច្ច។

លោក គន់​ គីម​ បានលេីកឡេីងពីអនុស្សាវរីយ៍​ក្នុងការរួមគ្នាការពារបូរណភាពទឹកដី​ជាង១២ឆ្នាំមកនេះ​ ក្រោមការយកចិត្តទុកដាក់​ និងដឹកនាំបញ្ជា​ផ្ទាល់របស់សម្តេចតេជោ​ និងត្រូវបានកងទ័ពនៅសមរភូមិ​ ប្រសិទ្ធិនាម​ជូ​ន​ សម្តេចតេជោ​ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ជាអគ្គភស្តុភារជាន់ខ្ពស់របស់កងទ័ព។ ថ្វីបេី​លោក ទេសរដ្ឋមន្រ្តី​ ចេញទៅបំពេញការងារស៊ីវិល​ តែឯកឧត្តម​នៅនឹកគិតដល់កងទ័ពជានិច្ច​ ជាចុងក្រោយ​ លោកបានលេីកសសេីរដល់បងប្អូន​ ដែលបានខិតខំអនុវត្តសម្រេចរាល់ភារកិច្ច​និងផ្តាំផ្ញេីដល់កងកម្លាំងប្រដាប់អាវុធយេីងត្រូវអរគុណសន្តិភាព​ ដឹងគុណ​ស្ថានិក​សន្តិភាព​ គោរពតាមបទបញ្ជារបស់សម្តេចជោ​ ប្រមុខរាជរដ្ឋាភិបាល​ ការពារអោយបាន​បូរណភាពទឹកដី​ ត្រៀមប្រយុទ្ធ​ ធ្វេីការហ្វឹកហ្វឺន​ និងចូលរួមក្នុងការសង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយ​ វគ្គហ្វឹកហ្វឺនរបស់យេីងនៅពេលនេះសំខាន់​ណាស់​ នឹងជាកម្លាំងស្នូលសម្រាប់ដោះស្រាយគ្រោះមហន្តរាយក្នុងខេត្តព្រះវិហារ​ និងឧត្តរមានជ័យ​។ បន្ទាប់មក​លោកទេសរដ្ឋមន្រ្តី​ គន់​ គីម​ បានបន្តឡេីងទៅសួរសុខទុក្ខ​ កងទ័ពយេីងដែលឈរជេីងនៅលេីភ្នំប្រាសាទព្រះវិហារ​ និងភ្នំចាក់ច្រែង​ ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print