ក្លិបបិសាចក្រហមយល់ព្រមលើថ្លៃឈ្នួល៤០លានផោនសម្រាប់ខ្សែបម្រើDonny van de Beek ពីក្លិប Ajax

ចែករំលែក៖

ក្លិបបិសាចក្រហម Manchester United កំពុងឈានដល់ការចុះហត្ថលេខាលើខ្សែបម្រើ Donny van de Beek របស់ក្លិប Ajax បន្ទាប់ពីក្លិបទាំងពីរយល់ព្រមលើថ្លៃឈ្នួលក្នុងតំបន់៤០លានផោន។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃចន្ទនេះ។

លោក Ole Gunnar Solskjaer គ្រូបង្វឹករបស់ក្រុមបិសាចក្រហមគឺជាអ្នកកោតសរសើរយ៉ាងខ្លាំងចំពោះកីឡាករអន្តរជាតិហុល្លង់អាយុ២៣ឆ្នាំ និងធ្លាប់បានមើលពីទម្រង់លេងរបស់គាត់ជាច្រើនលើក។ ឥឡូវនេះក្លិបបិសាចក្រហមបានពង្រឹងចំណាប់អារម្មណ៍របស់កីឡាកររូបនេះជាមួយនឹងលក្ខខណ្ឌវេជ្ជសាស្រ្តផ្ទាល់ខ្លួនដែលកំពុងត្រៀមរួចរាល់ ដែលការផ្ទេរនេះត្រូវបានគេរំពឹងថានឹងត្រូវបញ្ចប់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

Van de Beek គ្រោងនឹងចុះកុងត្រារយៈពេល៥ឆ្នាំដែលគួរតែអនុញ្ញាតឱ្យរូបគេអាចរកបានសម្រាប់ការប្រកួតបើករដូវកាល ២០២០-២០២១ របស់ Man United ជាមួយក្រុម Crystal Palace នៅថ្ងៃទី១៩ ខែកញ្ញា។

កីឡាកររូបនេះនឹងក្លាយជាកីឡាករចំណូលថ្មីរបស់លោក Solskjaer នៅរដូវកាលក្រោយបន្ទាប់ពីមានការផ្លាស់ប្តូរជាសាធារណៈសម្រាប់ខ្សែបំរើស្លាបរបស់អង់គ្លេស មកពីក្លិប Borussia Dortmund គឺកីឡាករ Jadon Sancho បានជាប់គាំងដោយសារទំហំនៃថ្លៃឈ្នួល។

Van de Beek គឺជាផ្នែកមួយនៃក្រុមឆ្នើម Ajax ដែលបានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីឆ្នាំ២០១៩ ។ កីឡាកររូបនេះត្រូវបានគេទុកឱ្យនៅក្រៅការប្រកួតមិត្តភាពរបស់ Ajax ជាមួយក្រុមអាល្លឺម៉ង់ Eintracht Frankfurt និងក្រុមUnion Berlin កាលពីចុងសប្តាហ៍កន្លងទៅ ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print