តុលាការឃុំខ្លួនបុរស២នាក់បន្លំខ្លួនជាសង្ឃដើរបិណ្ឌបាត ដាក់ពន្ធនាគារបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ លោក អាត ចន្ឌ័ដារា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ២នាក់ដែលធ្វើសកម្មភាពបន្លំខ្លួនជាសង្ឃដើរបិណ្ឌបាត ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ “ស្លៀកដណ្តប់បែបព្រះពុទ្ធសាសនាដោយគ្មានសិទ្ធិ និងឆបោក ” តាមមាត្រា៣៧៧ និង៣៧៨ នៃក្រមព្រហ្មទណ្ឌ ដែលប្រព្រឹត្តនៅថ្ងៃទី២៩ ខែសីហា​ ឆ្នាំ ២០២០ វេលាម៉ោង១០និង៣០នាទី​ នៅចំណុចភូមិ​ សៀមរាប​ ឃុំ​សៀមរាប​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល។

ជនត្រូវចោទទី១-ឈ្មោះ​ ហុន​ សៀវប៉ាវ​ ភេទប្រុស​ អាយុ២០ឆ្នាំ​ ជនជាតិខ្មែរមុខរបរមិនពិតប្រាកដ នៅភូមិ​ព្រៃរំដួលខាងលិច ឃុំ​បសេដ្ឋ​ ស្រុក​បសេដ្ឋ​ ខេត្ត​ កំពង់​ស្ពឺ និងទី២-ឈ្មោះ​ វង្ស​ ដារ៉ា​ ភេទប្រុស​ អាយុ​២០ឆ្នាំ មាន​ទីលំនៅភូមិ​ ស្រីជា​ ឃុំ​ល្បេីក​ ស្រុក​ឈូក​ ខេត្ត​កំពត​។

នគរបាលស្រុកកណ្តាលស្ទឹងបានឱ្យដឹងថា នៅថ្ងៃ​ខែឆ្នាំកេីតហេតុខាងលេី​វេលា​ម៉ោង​៧និង០០នាទី​ ជនសង្ស័យ​៥នាក់​មាន​ឈ្មោះ​ ឡុង​ ជាអ្នក​បេីករថ
យន្ត​ ឈ្មោះ​ ខ្លា​ ឈ្មោះ​ សៅ ឈ្មោះ​ វង្ស​ ដារ៉ា​ និង​ ឈ្មោះ​ ហុន​ សៀកប៉ាវ​ បានជិះរថយន្ត​១គ្រឿង​ម៉ាកកាមរី​ហេីម​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ បាត់​ដំបង​ 2L-5453 ចេញពី​ផ្ទះសំណាក់មួយកន្លែងមិន​ស្គាល់​យីហោ​ក្នុង​រាជធានី​ភ្នំពេញ​ សំដៅមក​ដល់រង្វង់មូលកួរស្រូវ​ ក្នុង​សង្កាត់​រលួស​ ខណ្ឌ​ដង្កោ​ រាជធានី​ភ្នំពេញ​ ឈប់រថយន្តនៅជិតនោះ​ ហេីយ​ឈ្មោះ​ឡុង​ ក៏​បាន​ចែក​ស្បង់​ចីពរ​ ថង់​យាម​ ឆាយាគណៈមហានិកាយ​ម្នាក់​មួយ សំបុត្រ​បុណ្យ​ជាច្រើន​សន្លឹក​ រួចជនសង្ស័យ​ឈ្មោះ​ ហុន​ សៀកប៉ាវ​ និង​ឈ្មោះ​ វង្ស​ ដារ៉ា​ បាន​ចុះដេីរចែក​សំបុត្រ​បុណ្យ​ និង​រៃអង្គាសប្រាក់​នៅតាម​ដង​ផ្លូវ​ជាតិ​លេខ​២​ មកទិសខាងត្បូង​ ពេល​ដេីរ​មកដល់​ចំណុចកេីតហេតុ​ខាង​លេី​បាន​ជួប​ជាមួយ​ព្រះ​ចៅ​អធិការ​វត្ត​វិហារ​កំបោរ​។ ដោយមាន​ការ​សង្ស័យ​ព្រះ​ចៅ​អធិការ​បាន​សួរនាំ​ ហេីយបាននាំ​ជនសង្ស័យ​ទាំង២នាក់ខាងលេី​ ទៅប្រគល់ជូនព្រះ​ចៅ​អធិការ​វត្ត​វិហារ​បិទមាស​ ដែល​ជាព្រះអនុ​គុណ​ស្រុក​កណ្ដាល​ស្ទឹង​សួរនាំ​បន្ត​។ ដោយ​ពិនិត្យ​ឃេីញថា ​ជនសង្ស័យ​ទាំង​២ ជាព្រះ​សង្ឃក្លែងក្លាយ​នោះព្រះគ្រូអនុគណបានដោះ​ស្បង់​ជីពរ​ចេញ​ ហើយប្រគល់ជូន​សមត្ថកិច្ច​ស្រុកកណ្តាលស្ទឹង​ និង​បញ្ជូន​មក​កាន់អធិការ​ដ្ឋាននគរបាលស្រុកដេីម្បី​បន្តចាត់​ការ​តាម​នីតិវិធី​ ៕ ឆ ដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print