អភិបាលខណ្ឌព្រែកព្នៅ ដាក់ឱសានវាទដល់មន្ត្រីប៉ុស្តិ៍សង្កាត់ ចំណាត់ការលើ គ្រឿងញៀន ទូរហ្គេម និងល្បែងស៊ីសងគ្រប់ប្រភេទតាមបណ្តាសង្កាត់និមួយៗ

ចែករំលែក៖

(ភ្នំពេញ)៖ អភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានគណៈបញ្ជាការឯកភាព ខណ្ឌព្រែកព្នៅលោក សុខ សម្បត្តិអភិបាល នៃគណៈអភិបាល នៅរសៀលម៉ោង3និង15នាទី ឆ្នាំ2016នេះ បានដាក់ឱសានវាទ ដល់កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរតាមមូលដ្ឋានត្រូវបង្ក្រាប និងទប់ស្កាត់រាល់វង់ល្បែងស៊ីសង ទាំងទីតាំងហ្គេម និងល្បែងកន្ទុយលេខ ពោលត្រូវលុបបំបាត់ឲ្យអស់ពីព្រោះបញ្ហាទាំងនេះ បានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ និងសណ្តាប់ធ្នាប់យ៉ាងខ្លាំង។
ការដាក់ផែនការ បង្ក្រាបវង់ល្បែងស៊ីសងខាងលើនេះ របស់អភិបាលខណ្ឌព្រែកព្នៅ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខណ្ឌ ដោយមាន អធិការនគរបាលខណ្ឌ មេបញ្ជាការអាវុធហត្ថខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍រដ្ឋបាល និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ផ្សេងទៀត។
លោកអភិបាល​បានបន្ថែមថា​ ល្បែងហ្គេម ប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ​ មានគ្រឿងញៀន​ពង្វក់ក្មេងសិស្សសាលា មិនឲ្យចូលសាលារៀន​។ ​ទាំងនេះជាកង្វល់ របស់ប្រជាពលរដ្ឋ​ និង​ការយកចិត្តទុកដាក់ពី ប្រមុខរាជរដ្ឋាភិបាលសម្តេច​តេជោ​ ហ៊ុន​ សែន​ ដែលបានក្រើនរំលឹកជារឿយៗ។
លោកអភិបាល​បានបន្ថែមថា​ ល្បែងហ្គេមនេះ និងការចរាចរណ៍គ្រឿងញៀន មានសកម្មភាពសឹងទល់ភ្លឺ (ស្ងាត់ពេលថ្ងៃ​ អ៊ូអរ​ពេលយប់) សូមមេត្តាផ្តល់ព័ត៌មានទាំងយប់ទាំងថ្ងៃ​ ផ្តល់មកយប់ចាប់ទាំងយប់​ ផ្តល់ព័ត៌មានមកពេលថ្ងៃចាប់ពេលថ្ងៃ។​
   ក្នុងនោះដែរលោកសាំង ស៊ីនចៅសង្កាត់ គោករការបានលើកឡើងថា បច្ចុប្បន្នករណីល្បែងស៊ីសង រួមមានហ្គេមបាញ់ត្រី ករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនក្នុងមូលដ្ឋានសង្កាត់គោករការមានការពិបាកក្នុងការបង្ក្រាបដោយគិតថា បើហា វាស្លាក់ បើខ្ជាក់វាស្លែងហួសពីការស្មាន មិនហ៊ានធ្វើខ្លាចប៉ះពាល់ចំលើសាច់ញាតខ្លួនឯង ពិបាកធ្វើផងដែរ។

លោកសុខ សម្បត្តិអភិបាលខណ្ឌ បានបញ្ជាក់ថា បើមានល្បែង នៅកន្លែងណាផ្តល់ព័ត៌មាន មកកំលាំងនឹងចេញទៅបង្ក្រាប ទីតាំងនោះ ទាំងយប់ទាំងថ្ងៃ​ ដោយមានការ នៅប្រចាំការ​ ដោយយើងលែងអប់រំហើយ គឺត្រូវផ្តន្ទាទោសតែម្តង។
   លោកអភិបាលបានសង្កត់ធ្ងន់ថា មិនថាមានអ្វីកើតឡើងនោះទេ បើមានករណីលេងល្បែងស៊ីសង និងករណីជួញដូរឬក៌មានការប្រើប្រាស់នូវសារធាតុញៀននៅប៉ុស្តិ៍ សង្កាត់ណាមួយនោះសង្កាត់នោះត្រូវទទួលខុសត្រូវទាំងស្រុង ព្រោះត្រូវលប់បំបាត់អោយអស់ទោះនៅទីណាក៌ដោយ៕ដោយៈ ព្រែកជ័យ 

...

    
    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print