ទីបំផុត! ចុងភៅល្មោភកាម ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារព្រៃស ក្រោយពាក់ព័ន្ធករណីផ្សំគំនិតជាមួយប្រពន្ធគេ ដាក់ថ្នាំងងុយឲ្យប្តីហូប ដើម្បីឡើងឋានសួគ៌

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យដែលជាចុងភៅ មានឈ្មោះ ស្រេង ចាន់ណា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ ចុងភៅ បន្ទាប់ពីសមត្ថកិច្ចនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនពីបទប្រើប្រាស់ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស នឹងជាប់ពាក់ព័ន្ធផ្សំគំនិតជាមួយប្រពន្ធគេ ដាក់ថ្នាំងងុយដេកនៅក្នុងចំណីអាហារ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ឲ្យប្តីហូប ដើម្បីឡើងឋានសួគ៌នោះ កាលពីចុងខែសីហា ឆ្នាំ២០២០ថ្មីៗនេះ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ សម្រេចចេញដីកាឃុំខ្លួនដាក់ពន្ធធានាគារបណ្ដោះអាសន្ន ដើម្បីអនុវត្តតាមនីតិវិធីច្បាប់

គួររម្លឹកថា កាលវេលាម៉ោងនិង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០កន្លងទៅ នៅសង្កាត់បឹងទំពុនទីខណ្ឌមានជ័យ ជនសង្ស័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បានសហការរួមគំនិតជាមួយប្រពន្ធជនរងគ្រោះ ដោយបានដាក់ថ្នាំងងុដេក ចូលទៅក្នុងម្ហូបអាហារឲ្យប្តីពិសាដើម្បីមករួមរ័ក្សជាមួយប្រពន្ធបុរសរងគ្រោះជាច្រើនលើក ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លុះមកដល់ថ្ងៃមិនចាំ ខែសីហា ឆ្នាំ ២០២០ ជនរងគ្រោះ មានអាការ:ឈឺក្រពះនិង ឈឺពោះរាគរុះខុសពីធម្មតា ក៏បានទៅឲ្យគ្រូពេទ្យពិនិត្យ ទើបដឹងថាការឈឺក្រពះ បណ្តាលមកពីប្រើប្រាស់ថ្នាំងងុយដេកច្រើនពេក ពេលនោះរូបគេមានការសង្ស័យទៅលើប្រពន្ធឈ្មោះ តាំង លីណា ហៅ នីតា និងជនសង្ស័យឈ្មោះ ស្រេង ចាន់ណា ហៅ ត្រេន (ជាចុងភៅ) ជាអ្នកដាក់ថ្នាំងងុយដេកនៅក្នុងទឹក និង ក្នុងចំណីអាហារឲ្យគាត់បរិភោគ ពីព្រោះរូបគាត់មិនដែលប្រើប្រាស់ថ្នាំងងុយដេកទេ។ដោយបានធ្វើការស៊ើបអង្កេតតាមដាន ទើបដឹងថាប្រពន្ធរបស់ខ្លួន បានរួមគំនិតជាមួយបុរសជាចុងភៅនោះ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដាក់ថ្នាំសណ្តំលើខ្លួនដើម្បីបានរួមរ័ក្សគ្នាយ៉ាងសប្បាយ

លុះមកដល់ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង០៧ និង០០នាទីព្រឹក ជនរងគ្រោះ បានហៅជនសង្ស័យឈ្មោះ ស្រេង ចាន់ណា ហៅត្រេន មកសាកសួរអស់រយៈពេលយ៉ាងយូរ ទើបជនសង្ស័យព្រមឆ្លើយសារភាពថា រូបគេ និង ឈ្មោះ តាំង លីណាហៅ នីតា ជាប្រពន្ធជនរងគ្រោះ បានដាក់ថ្នាំងងុយដេក ,ថ្នាំរាគ នៅក្នុងទឹក និង ក្នុងចំណីអាហារឲ្យជនរងគ្រោះបរិភោគ តាំងពីអំឡុងខែ មិថុនា ឆ្នាំ ២០២០ដើម្បីបានរួមរ័ក្សគ្នាយ៉ាងសប្បាយ ជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន ក្រោយឮដូចនោះជនរងគ្រោះ ក៏បានឃាត់ខ្លួនជនសង្ស័យ យកមកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងទំពន់ទី១ ធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹងឲ្យចាត់ការតាមផ្លូវច្បាប់ ចំណែកស្រ្តីជាប្រពន្ធឈ្មោះ តាំង លីណា ហៅ នីតា បានដឹងខ្លួនមុនរួចរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ស្រេង ចាន់ណា ហៅ ត្រេន ត្រូវបានសមត្ថកិច្ចខណ្ឌមានជ័យបញ្ជាូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែសីហា ដើម្បីឲ្យចៅក្រមស៉ើបសួរ ចាត់ការតាមច្បាប់ ក្រោយសាកសួររួច តុលាការក៏សម្រេចចេញដីកាឃុំខ្លួនជនសង្ស័យជាបណ្ដោះអាសន្ននៅពន្ធធានាគារព្រៃស ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print