រថយន្តស៊ីវិលកូរ៉េខាងត្បូងបុករថពាសដែកយោធាអាមេរិក ស្លាប់៤នាក់

ចែករំលែក៖

សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង​បានផ្សាយថា មានពលរដ្ឋកូរ៉េខាងត្បូង៤នាក់ស្លាប់​ក្រោយពេលរថយន្តរបស់ពួកគាត់បុកពេញទំហឹងទៅលើរថពាសដែកយោធារបស់អាមេរិក​ កាលពីយប់ថ្ងៃទី​៣០ ខែសីហា​នៅតំបន់​Pocheon ភាគខាងជើងទីក្រុងសេអ៊ូល។
ហេតុការណ៍ខាងលើកើតឡើងនៅផ្លូវល្បឿនលឿន ក្នុងតំបន់ Pocheon នាវេលាម៉ោង​៩និង​៣០នាទីយប់ថ្ងៃទី​៣០ខែសីហា ។ រថយន្តដែលបុកជាមួយរថពាសដែក គឺមានប្តីប្រពន្ធពីរគូជាពលរដ្ឋនៅក្នុងតំបន់​។ ជនរងគ្រោះមានវ័យ​ប្រហែល​៥០ឆ្នាំ​បានស្លាប់ក្រោយបញ្ជូនដល់មន្ទីរពេទ្យនៅក្បែរនោះ។ ចំណែករថពាសដែកវិញក៏មានទាហានអាមេរិកម្នាក់រងរបួសស្រាលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ​។
យើងដឹងហើយថា រថយន្តធម្មតាទៅបុករថពាសដែក តើខាងណាខូចខាតហើយ​។ រូបភាពបង្ហាញឲ្យឃើញថា រថយន្ត​ខ្ទេចមុខ ក្រោយពីប៉ះទង្គិច​ ចំណែករថពាសដែកក៏ខូចច្រវាក់កងមួយចំហៀងផងដែរ​។
នៅក្នុងសេចក្តីប្រកាស​កាលពីថ្ងៃទី​៣១ខែសីហា កម្លាំងទាហានអាមេរិកនៅកូរ៉េខាងត្បូង បានចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះ ។ ចំណែកការហ្វឹកហាត់យោធានៅតំបន់ខាងលើត្រូវបានផ្អាក​។ ជាមួយគ្នានោះទាហានអាមេរិកនិឹងសហការជាមួយកម្លាំងប៉ូលិសកូរ៉េខាងត្បូង ស្រាវជ្រាវករណីគ្រោះថ្នាក់ខាងលើ​៕

   

...

ដោយ៖ធី រីណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print