ប្រទេសថៃ៖ ថ្មីៗនេះគណនីហ្វេសប៊ុកស្រីៗជាច្រើន ត្រូវគេ hack ហើយយកទៅផ្សព្វផ្សាយលក់សេវាផ្លូវភេទ

ចែករំលែក៖

អន្តរជាតិ៖ បើតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ក្រុមស្រ្តីជាជនរងគ្រោះមានអាយុចន្លោះពី ១៨ ទៅ ៤០ ឆ្នាំ អ្នកខ្លះនៅលីវនិងអ្នកខ្លះមានគ្រួសារ ហើយពួកគាត់ទាំងអស់សុទ្ធតែជាពលរដ្ឋត្រឹមត្រូវមិនមែនជាស្ត្រីលក់ខ្លួនឡើយ ប៉ុន្តែយ៉ាងណាក្តី ក្រុមជនខិលខូចដែលជាអ្នកជំនាញផ្នែក IT នោះ បានចូលទៅគ្រប់គ្រងគណនី Facebook របស់ពួកគាត់និងបានយករូបថតរបស់ពួកគាត់ទៅផ្សព្វផ្សាយលក់សេវាកម្មម៉ាស្សាសេវាផ្លូវភេទ និងសេវាជជែកកំសាន្តពីបញ្ហាផ្លូវភេទជាដើម។

សូមជម្រាបថា ក្រុមស្រ្តីមានគ្នាប្រមាណជា ៦០ នាក់មកពីភូមិមួយចំនួននៅក្នុងភាគខាងត្បូងនៃខេត្តស៊ូរ៉ាតថានី ប្រទេសថៃ បានរត់មកប្ដឹងអាជ្ញាធរព្រមគ្នាថា គណនីបណ្តាញសង្គម Facebook របស់ពួកគាត់ត្រូវគេលួចយកទៅប្រើប្រាស់ហើយគេបានយករូបថតរបស់គាត់ទៅផ្សព្វផ្សាយធ្វើអាជីវកម្មផ្លូវភេទតាមរូបភាពជាច្រើនទៀតផង។

ក្រោយមានការផ្សព្វផ្សាយដូចបានជម្រាបជូនខាងលើនេះ មានគណនីរបស់ជនរងគ្រោះមួយចំនួនទទួលបានការចាប់អារម្មណ៍និងមានអ្នកយល់ព្រមទិញសេវាផ្លូវភេទដែលបានផ្សព្វផ្សាយលក់នោះទៀតផង ខណៈក្រុមស្រ្តីរងគ្រោះលែងហ៊ានចេញក្រៅផ្ទះនិងទៅធ្វើការងារហើយ ព្រោះខ្លាចគេច្រលំមករកសេវាផ្លូវភេទពីពួកគាត់។

គួរបញ្ជាក់ថា បន្ទាប់ពីទទួលបានពាក្យបណ្ដឹងនេះ អាជ្ញាធរប្រចាំនៅតំបន់កើតហេតុខាងលើនេះបានឲ្យដឹងថា ប៉ូលិសជំនាញបានកំណត់ទីតាំងនិងអត្តសញ្ញាណជនខិលខូចបានហើយដោយរូបគេក៏ជាអ្នករស់នៅក្នុងភូមិកើតហេតុដែរ ហើយគេជឿថាជនខិលខូចទំនងជាមានបំណងចង់លេងសើចប៉ុណ្ណោះ តែយ៉ាងណាក្តីប៉ូលិសនឹងចាប់ខ្លួនជនខិលខូចនោះឲ្យមកទទួលតាមផ្លូវច្បាប់ឲ្យទាល់តែបាន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print