វៀតណាមមិនមានករណីឆ្លងក្នុងសហគមន៍ថ្ងៃទី​២ហើយ

ចែករំលែក៖

គិតមកដល់វេលាម៉ោង​១៨ ថ្ងៃទី​៣១ខែសីហា តាមការប្រកាសរបស់គណៈកម្មការទប់ស្កាត់ជំងឺឆ្លងកូវីដ​១៩របស់វៀតណាម បានបញ្ជាក់ថា នៅថ្ងៃនេះមានករណីឆ្លងថ្មី​៤នាក់ គឺជាអ្នកចូលពីក្រៅប្រទេស មិនមែនករណីឆ្លងក្នុងសហគមន៍នោះឡើយ​​។ ដូច្នេះ​ថ្ងៃទី​២ហើយដែលមិនមានអ្នកឆ្លងកូវីដ​-១៩ ក្នុងសហគមន៍។
គិតមកដល់ពេលនេះវៀតណាមមានករណីឆ្លងកូវីដ​-១៩សរុប ១០៤៤នាក់ ក្នុងនោះមាន ៦៩០នាក់ឆ្លងក្នុងប្រទេស​។ ក្នុងចំណោមអ្នកឆ្លងក្នុងស្រុក​៦៩០នាក់ មានករណីឆ្លងនៅទីក្រុង​ដាណាងចាប់ពីថ្ងៃទី​២៥ខែកក្កដា ដល់ថ្ងៃទី​២៩ខែសីហាមាន​៥៥០នាក់​។
ក្រោយមិនមានអ្នកឆ្លងថ្មី ហើយអ្នកជំងឺក៏បានព្យាបាលជាសះស្បើយច្រើនផងដែរ​​នោះក្រុមគ្រូពេទ្យជំនួយដែលបញ្ជូនពីមន្ទីរពេទ្យជោរៃទៅកាន់ទីក្រុងដាណាងនោះ ពេលនេះបានវិលត្រឡប់មកទីតាំងរបស់ខ្លួនវិញហើយ​។
នៅព្រឹកថ្ងៃទី​៣១ខែសីហា ក្រុមគ្រូពេទ្យ មន្ទីរពេទ្យ​ជោរៃបានចាកចេញពីមន្ទីរពេទ្យទីក្រុងដាណាង មកទីក្រុងហូជីមិញវិញ ក្រោយរយៈពេលជាង​១ខែចូលរួមទប់ស្កាត់ការឆ្លងកូវីដ​-១៩ នៅទីនោះ។
រដ្ឋាភិបាល ក៏ដូចជាពលរដ្ឋ​ វៀតណាម​បានប្តេជ្ញាទប់ស្កាត់ មិនឲ្យមានករណីឆ្លងថ្មីទៀតឡើយក្នុងសហគមន៍របស់ខ្លួន។ បច្ចុប្បន្នការឆ្លងរាលដាល​នៅលើពិភពលោក កើន​ឡើងដល់ទៅ ជាង​២៥,៤លាននាក់ និងស្លាប់ជាង ៨៥១ពាន់នាក់។ ចំណែកអ្នកព្យាបាលជាសះស្បើយវិញ​មានជាង​១៧,៧លាននាក់ផងដែរ​។ នៅពេលដ៏ខ្លីខាងមុខ និឹងមិនមានករណីឆ្លងថ្មីទៀតឡើយ ដោយសារមានវ៉ាក់សាំងប្រឆាំងកូវីដ​​-១៩ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print