ខ្សែប្រយុទ្ធ Lewandowski ជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់លីគកំពូលអាល្លឺម៉ង់

ចែករំលែក៖

ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ Robert Lewandowski បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់លីគកំពូលអាឡឺម៉ង់ ដែលជាពានរង្វាន់សម្រាប់រដូវកាលដ៏អស្ចារ្យរបស់គាត់ជាមួយក្រុម Bayern Munich  ពានរង្វាន់នេះត្រូវបានបោះឆ្នោតឱ្យដោយអ្នកសារព័ត៌មានឈានមុខគេរួមជាមួយទស្សនាវដ្តីឃេឃឺរផងដែរ

ខ្សែប្រយុទ្ធរូបនេះទទួលបាន២៧៦សំលេង ខណៈដែលខ្សែប្រយុទ្ធThomas Muller បាន៥៤សំលេងដើម្បីបញ្ចប់នៅលេខ ២ គឺឈ្នះសម្លេងនាំមុខកីឡាករ Joshua Kimmich 

Bayern Munich បានយកឈ្នះពានរង្វាន់ធំៗនៅឆ្នាំ២០១៩-២០២០ ដោយឈ្នះពានរង្វាន់ Bundesliga ក្នុងស្រុក និងពានរង្វាន់ DFB-Pokalនិងបន្តឈ្នះ Champions League ដោយយកឈ្នះ Paris Saint-Germain ១-០ នៅវគ្គផ្តាច់ព្រ័ត្រ។

កីឡាករ Lewandowski វ័យ៣២ឆ្នាំរកបាន៥៥គ្រាប់ក្នុងមួយរដូវកាលនិងក្លាយជាអ្នកឈ្នះពានរង្វាន់មិនមែនជាជនជាតិអាឡឺម៉ង់ដំបូងចាប់តាំងពីកីឡាករ Kevin De Bruyne បានទទួលកាលពីឆ្នាំ២០១៥ នៅចុងបញ្ចប់នៃការស្នាក់នៅក្លិប Wolfsburg ដែលជាខ្សែការពារអន្តរជាតិបែលហ្ស៊ិក។

កីឡាករសញ្ជាតិប៉ូឡូញ Lewandowski បានប្រាប់ទស្សនាវដ្តី Kicker ថាខ្ញុំពិតជាមានមោទនភាពណាស់ចំពោះខ្ញុំពីព្រោះការរំពឹងទុករបស់ខ្ញុំកាន់តែខ្ពស់ទៅៗ ហើយខ្ញុំព្យាយាមធ្វើលើសពួកគេជារៀងរាល់ឆ្នាំ។ ខ្ញុំទទួលបានកម្រិតខ្ពស់ដែលរកបាន២៥គ្រាប់ក្នុងមួយរដូវកាលត្រូវបានគេចាត់ទុកថា ជាគ្រាប់បាល់ច្រើនមួយក្នុងក្របខ័ណ្ឌ Bundesliga ដោយ៖ភារៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print