កងរាជអាវុធហត្ថរាជធានីភ្នំពេញចូលរួមប្រជុំ Video Conference ស្តីពីការងារអនុវត្ត តួនាទី ភារកិច្ច របស់កងរាជអាវុធហត្ថ ប្រចាំខែសីហា និងទិសដៅការងារ ខែកញ្ញា

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានចូលរួមប្រជុំស្តីពីការងារអនុវត្ត តួនាទី ភារកិច្ច របស់កងរាជអាវុធហត្ថ ប្រចាំខែសីហា និងទិសដៅការងារ ខែកញ្ញា ឆ្នាំ២០២០ របស់កងរាជអាវុធហត្ថ តាមរយៈ Video Conference។ ពិធីនេះស្ថិតនៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានចូលរួមពីនាយរងសេនាធិការ នាយ នាយរងការិយាល័យជាច្រើនរូបទៀត។ សមាសភាពចូលរួមប្រជុំ ដោយភ្ជាប់រូបភាពតាមរយៈ Video Conference របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ មានដូចជា លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង ជានាយសេនាធិការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី នាយការិយាល័យជំនាញ និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ផងដែរ។

ខ្លឹមសារប្រជុំមាន៖ ត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និង វឌ្ឍនភាពការងារ កងរាជអាវុធហត្ថខែសីហា និងទិសដៅខែកញ្ញា ឆ្នាំ២០២០, ផ្សព្វផ្សាយផែនការណែនាំលេខ ៣២/២០២០ផ.ក ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីពីកិច្ចការពារសន្តិសុខ រក្សាសុវត្ថិភាព និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិនទាន, ផ្សព្វផ្សាយវេនប្រចាំការខែកញ្ញា ឆ្នាំ២០២០៕ដោយ៖ ចន្ទ លីហ្សា

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print