ភ្នំពេញ៖ យោងតាមប្រភពព័ត៌មានបឋមបានឲ្យដឹងនៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នេះថា មានករណីហិង្សាដោយមន្ត្រីយោធាម្នាក់គំរាមបាញ់ប្រពន្ធ និងម្តាយក្មេកនៅក្នុងគ្រួសារ នៅផ្ទះមួយកន្លែងនៅតាមផ្លូវបេតុង ក្នុងភូមិឫស្សី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បុរសជាប្ដីបង្កហេតុ និងជនរងគ្រោះជាប្រពន្ធនៅមិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ដោយបច្ចប្បន្នប្ដីប្រពន្ធខាងលើនេះ ត្រូវបានកម្លាំងរាជអាវុធហត្តខណ្ឌមានជ័យនាំខ្លួនមកធ្វើការសាកសួរ នៅទីបញ្ជារការមូលរដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ រួមនឹងវត្ថុតាងផងដែរ ៕ ដោយ៖ ភារ៉ា ដង្កោ
ព័ត៌មានលម្អិតក្រុមការងារយេីងខ្ញុំនិងបន្តជូនពេលក្រោយ
...