រុស្ស៊ីមានករណីឆ្លងកូវីដ​-១៩​​ឈានដល់ជាង​១លាននាក់ហើយ ឈរលំដាប់ទី​៤លើពិភពលោក

ចែករំលែក៖

ក្នុងរយៈពេល ២៤ម៉ោងកន្លងមក​ នេះរុស្ស៊ីមានករណីឆ្លងកូវីដ​-១៩ កើនឡើងដល់ទៅ​៤.៧២៩នាក់ ធ្វើឲ្យចំនួនអ្នកឆ្លងសរុប ក្នុងប្រទេសនេះ មានដល់ទៅ ១.០០០.០៤៨ នាក់ និងមានអ្នកស្លាប់ដល់ទៅ ​១៧.២៩៩ នាក់​។
បច្ចុប្បន្នរុស្ស៊ី​គឺជាប្រទេសដែលមានករណីស្លាប់ច្រើនលំដាប់ទី​៤​លើពិភពលោក បន្ទាប់ពីអាមេរិក ប្រេស៊ីល និងឥណ្ឌា។ ប៉ុន្តែរស្ស៊ីនឹងអាចទប់ស្កាត់ស្ថានភាព​បានល្អក្នុងពេលដ៏ខ្លីខាងមុខ ក្រោយពេល​ចាក់វ៉ាក់សាំងការពារដល់ពលរដ្ឋគ្រប់រូប​។ កាលពីខែសីហា រុស្ស៊ិបានប្រកាស​អនុញ្ញាតឲ្យផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ជាលើកដំបូងបង្អស់លើពិភពលោក​។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល​រុស្ស៊ី លោកMikhail Murashko បានប្រកាសថា​​ ការចាក់វ៉ាក់សាំងទូទៅដល់ពលរដ្ឋ​នឹងចាប់ផ្តើមនៅខែវិច្ឆិកា ឬខែធ្នូ ឆ្នាំ​២០២០នេះ។ បុគ្គលដែលត្រូវចាក់វ៉ាក់សាំងដំបូងបង្អស់គឺបុគ្គលិកសុខាភិបាល ប៉ុន្តែមិនមានការបង្ខិតបង្ខំឡើយ។
ពាក់ព័ន្ធនឹងការឆ្លងរាលដាលកូវីដ​១៩​នៅជុំវិញពិភពលោកមកទល់ពេលនេះមានអ្នកឆ្លងសរុបលើផែនដីកើនឡើងលើសពី ២៥.៦លាននាក់, ស្លាប់ជាង ៨៥.៥ម៉ឺននាក់, ជាសះស្បើយជិត ១៨លាននាក់៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print