ប្រទេសម៉ាឡេសុី៖ នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ លោក ចឺយ វិចិត្តឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេសុី បានទទួលជួបតំណាងធនាគារ EXIM Bank ដឹកនាំដោយលោក Marazizi B. Omar ប្រធានកិច្ចការធុរកិច្ចនៃធនាគារ EXIM Malaysia (Export Import Bank Malaysia) និងសហការី នៅស្ថានឯកអគ្គរាជទូតកម្ពុជា ក្នុងទីក្រុងគូឡាឡាំពួ។
ក្នុងជំនួបនេះ ឯកអគ្គរាជទូតបានជំរាបជូនអំពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា និងវិធានការនានាក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ព្រមទាំងជម្រាបអំពីកាលានុវត្តភាពវិនិយោគ និងធុរកិច្ចនៅកម្ពុជា។
សូមបញ្ជាក់ថាធនាគារនេះ មានបំណងចូលរួមផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុន និងវិនិយោគិនម៉ាឡេស៊ី ដែលមានគំរោងធុរកិច្ច និងវិនិយោគរួមគ្នានៅកម្ពុជា។
ទន្ទឹមនេះតំណាងធនាគារបានឯកភាពសហការរៀបចំសិក្ខាសាលាស្តីពីកាលានុវត្តភាពវិនិយោគ និងធុរកិច្ចនៅកម្ពុជា ក្នុងពេលវេលាសមស្របខាងមុខ។
On Tuesday afternoon, 1 September 2020, H.E. Ambassador Cheuy Vichet, received a courtesy call meeting by representatives of EXIM Bank Malaysia led by Mr. Marazizi B. Omar, Chief Business Officer, at the Royal Embassy of Cambodia in Kuala Lumpur.
During the meeting, H.E. Mr. Ambassador briefed on Cambodia’s economic update and measures taken by the Royal Government in combatting the Covid-19 pandemic as well as investment and business opportunities in Cambodia.
The Bank’s mission aims to offer funding to Malaysian companies that plan to do business and have joint venture projects in Cambodia.
The Bank’s representative agreed, upon Ambassador’s request, to host an investment and business seminar on Cambodia at appropriate times in the near future.៕
ដោយ៖ សិលា