ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស្នើឲ្យអាជ្ញាធរសហការពង្រឹងសន្តិសុខព្រំដែន

ចែករំលែក៖

ភ្នំពេញ ៖ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពការងារកំណត់បង្គោលខ័ណ្ឌ សីមា និងបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាមនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ ២០១៥ នៅទីស្តីការក្រសួងមហាផ្ទៃ​សម្តេចក្រឡាហោម​ ស ខេង​ បានលើកឡើងឲ្យដឹងថា ការ ដោះស្រាយបញ្ហាព្រំដែនជាក់ស្តែងណាស់កម្ពុជាគ្មានបំណងណាមួយយកវិធីសាស្ត្រដោះស្រាយបញ្ហាព្រំដែនដោយប្រើប្រាស់កំលាំងប្រដាប់អាវុធទៅដោះស្រាយបញ្ហានោះទេពោលគឺកម្ពុជា ចង់ដោះស្រាយដោយឈរលើកិច្ចសហប្រតិបតិ្តការឲ្យបានល្អប្រសើរជាមួយប្រទេសជិតខាង។

សម្តេចក្រឡាហោម​ ស ខេង ឧបនាយករដ្ឋ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍ បន្តទៀតថា មានប្រជាពលរដ្ឋខ្មែរជាច្រើនបានកំពុងលើកកម្ពស់ការស្នេហាជាតិខ្លាំងក្លាបំផុត ក៏ ប៉ុន្តែមានមនុស្សខ្លះបានប្រើបញ្ហាព្រំដែនទៅជាបញ្ហានយោបាយ ដែលបំរើផលប្រយោជន៍ឲ្យ បក្សពួករបស់ខ្លួនហើយបញ្ហានេះវាមិនមែនជារឿងល្អនោះទេ។ សម្តេចក្រឡាហោម​ ស ខេង បន្តថា ពាក់ព័ន្ធនិងបញ្ហាព្រំដែនកម្ពុជាវៀតណាមនេះផងដែរថ្នាក់ដឹកនាំក្រសួងមហាផ្ទៃមានបំ ណងចំនួន៣ ដែលត្រូវផ្សព្វផ្សាយឲ្យអាជ្ញាធរទាំងអស់នៅជាប់ខ្សែបន្ទាត់ព្រំដែនយល់ជ្រាបរួម មាន៖ ១/ផ្សព្វផ្សាយសភាពការនិងបច្ចុប្បន្នភាពនៃការបោះបង្គោលព្រំដែនជាក់ស្តែង ដើម្បីឲ្យ ខ័ណ្ឌសីមាព្រំដែនកម្ពុជាវៀតណាមផ្តល់នូវការឯកភាពជូនដល់កងកម្លាំងនគរបាល និងអាជ្ញាធរ ពាក់ព័ន្ធនៅតាមព្រំដែន។ ២/កំណត់វិធានការ ការពារបូរណៈភាពទឹកដី អធិបតេយ្យភាពជាតិ ការពារទឹកដីកម្ពុជានៅតាមព្រំដែន ខណៈកន្លងមកកិច្ចប្រជុំនេះយើងមិនទាន់ធ្លាប់បានរៀបចំ ផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋនិងអាជ្ញាធរមានការជ្រូតជ្រាបនោះទេហើយកិច្ចប្រជុំនេះនឹងបង្កើន សមត្ថភាពដល់សមត្ថកិច្ចមានការយល់ដឹងពីបញ្ហាព្រំដែនដើម្បីប្រើប្រាស់កំលាំងសរុបរួមគ្នាការពារបូរណៈភាពទឹកដីកម្ពុជាតាមខ្សែបន្ទាត់ព្រំដែនដោះស្រាយបានទាន់ពេលនៅពេលមានបញ្ហាកើតឡើងនៅតាមព្រំដែនកម្ពុជាវៀតណាម។នឹងទី៣/លើកកម្ពស់កិច្ចសហប្រតិបតិ្តការរវាងអាជ្ញាធរមានសមត្ថកិច្ចតាមខ្សែបន្ទាត់ព្រំដែនដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ខ្សែបន្ទាត់ព្រំដែនមានកិច្ចសហប្រតិបតិ្តការរវាងពលរដ្ឋលើការផ្លាស់ប្តូរទំនិញចេញចូលជាដើម។

គួររំលឹកផងដែរថា កិច្ចប្រជុំផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពការងារកំណត់បង្គោលខ័ណ្ឌសី មានិងបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជាវៀតណាមនៅទីស្តីការក្រសួងមហាផ្ទៃនៅព្រឹកថ្ងៃ ទី១៤ ខែកក្កដា​ ឆ្នាំ២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម​ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលបានធ្វើឡើងតាមការគ្រោងទុកបន្ទាប់ពីសម្តេច ក្រឡាហោមបានកោះអញ្ជើញបណ្តាអាជ្ញាធរ ស្នងការនគរបាលខេត្ត អធិការស្រុក ប៉ុសិ៍្តរដ្ឋបាល នគរបាលអន្តោប្រវេសន៍ អភិបាលខេត្ត អភិបាលស្រុក កងទ័ព កម្លាំងអាវុធហត្ថ នៅតាមខ្សែរ បន្ទាត់ព្រំដែនកម្ពុជាវៀតណាម៕ តាឡឹម

IMG-20150714-WA0073

IMG-20150714-WA0070

...

IMG-20150714-WA0072

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print