ភ្នំពេញៈ លោក នុត ពុធដារ៉ា អភិ បាលនៃគណៈអភិបាលខណ្ឌដង្កោនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥ បានដឹកនាំ មន្ដ្រីរាជការសាលាខណ្ឌ-សង្កាត់ មន្ដ្រី ការិយាល័យជំនាញនានាចុះសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋនិងពិនិត្យការ បូមទឹកសង្គ្រោះសំណាបសន្ទូងនិងស្រូវ ពង្រោះរបស់ប្រជាពលរដ្ឋក្នុងភូមិគោកមាស និងភូមិតាំងរនាម សង្កាត់ប្រទះ ឡាង។
ក្នុងឱកាសជួបជាមួយប្រជាពលរដ្ឋ លោកអភិបាលខណ្ឌបានឱ្យដឹងថា ដោយ សាររដូវនេះជារដូវវស្សា ហើយបងប្អូន ប្រជាពលរដ្ឋបានបង្កបង្កើនផល កសិកម្ម មានដូចជាស្រូវពង្រោះ សំណាបជាដើម ប៉ុន្ដែជាក់ស្ដែងពុំទាន់មានភ្លៀងគ្រប់គ្រាន់ ធ្វើឱ្យសំណាបសន្ទូងរបស់ប្រជាពលរដ្ឋ មានការស្វិតក្រៀមដូច្នេះដើម្បីជាការ ដោះស្រាយចំពោះមុខអាជ្ញាធរខណ្ឌបានបូមទឹកដើម្បីជួយសង្គ្រោះស្រូវរបស់ ប្រជាពលរដ្ឋនៅទីតាំងចំនួន២គឺដាក់ ម៉ាស៊ីនបូមទឹក១គ្រឿង ជាអំណោយរបស់ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភានៅទីតាំងភូមិគោក មាសសង្គ្រោះស្រូវលើផ្ទៃដី២៥ហិកតា របស់ភូមិគោកមាសនិងបូមទឹកនៅ ស្ថានីយបូមទឹកសម្ដេចហ៊ុន សែន ទី៣៩ ស្រោចស្រពភូមិចំនួន៤របស់សង្កាត់ ប្រទះឡាងគឺភូមិអង្គ ភូមិភា ភូមិតាំង រនាម និងភូមិប្រទះឡាង លើផ្ទៃដី១២៥ ហិកតា ។
ជាលទ្ធផលការបូមទឹកនេះបាន ជួយសង្គ្រោះស្រូវពង្រោះសំណាបនិង សន្ទូងរបស់ប្រជាពលរដ្ឋក្នុងសង្កាត់ ប្រទះឡាងលើផ្ទៃដីស្រែប្រមាណ១៥០ ហិកតា។
ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា ក៏បានផ្ដាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ លោក ប៉ា សុជាតិវង្ស អភិបាលរាជ ធានីភ្នំពេញជូនដល់បងប្អូនប្រជាកសិករ ដែលជានិច្ចកាលលោកអភិបាលខណ្ឌតែង បានយកចិត្ដទុកដាក់ចំពោះការលំបាក និងបញ្ហារបស់ប្រជាពលរដ្ឋនៅមូល ដ្ឋាន ជាពិសេសចំពោះការងារបង្កបង្កើន ផលរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នាផងដែរលោកអភិបាល ខណ្ឌក៏បាននាំយកនូវប្រេងម៉ាស៊ូតជា អំណោយរបស់លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញឧបត្ថម្ភជូនដល់សង្កាត់ប្រទះឡាងដើម្បីចាត់ចែងការ ងារបូមទឹកសង្គ្រោះស្រូវជូនប្រជាពល រដ្ឋចំនួន១.០០០លីត្រផងដែរ។
លោកអភិបាលខណ្ឌក៏បានផ្ដាំផ្ញើដល់ អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវរាយការណ៍ដល់ថ្នាក់ខណ្ឌអំពីបញ្ហានិងការ ប្រឈមនានារបស់ប្រជាពលរដ្ឋដើម្បីឱ្យខណ្ឌមានវិធានការតួយ៉ាងដូចជាការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋជា ដើមប្រសិនបើមានបញ្ហាខ្វះខាតទឹក ហើយមានប្រភពទឹកអាចជួយបូមទឹក សង្គ្រោះបានយើងនឹងចាត់វិធានការបានទាន់ពេលវេលាដូចនៅសង្កាត់ប្រទះឡាងនេះជាដើម។
បងប្អូនប្រជាពលរដ្ឋបានអបអរសាទរ និងថ្លែងអំណរគុណចំពោះលោកអភិ បាលរាជធានីភ្នំពេញ លោកអភិបាលខណ្ឌ ដង្កោក៏ដូចជាអាជ្ញាធរមូលដ្ឋានទាំងអស់ដែលបានគិតគូរនិងយកចិត្ដទុកដាក់ ចំពោះការលំបាកនិងបញ្ហាប្រឈមនានារបស់ពួកគាត់តួយ៉ាងការបូមទឹកជួយ សង្គ្រោះស្រូវរបស់ពួកគាត់នៅថ្ងៃនេះ៕ ភារ៉ា ដង្កោ