បន្ទាប់ពីឥណ្ឌា​ចោទរដ្ឋាភិបាល​ចិន​ថា៖ បង្កបញ្ហា​ជម្លោះថ្មីនៅតាម​ព្រំដែន​ ត្រូវបានចិនបដិសេធនិងការចោទប្រកាន់​របស់​ឥណ្ឌា

ចែករំលែក៖

អន្តរជាតិ៖ ខណៈដែលរដ្ឋាភិបាលឥណ្ឌា បានចោទប្រកាន់រដ្ឋាភិបាល​ចិន​ថា៖ ជាអ្នកបង្កបញ្ហា​ជម្លោះថ្មីៗនៅតាម​ព្រំដែន​ដោយ​បំពាន ។ស្រាប់តែកងទ័ព​ចិន បានប្រតិកម្មវិញភ្លាមៗ កាលពីថ្ងៃទី​៣១ ខែសីហា កន្លងទៅថ្មីៗនេះ ដោយបានចេញ​សេចក្តីថ្លែងការណ៍​មួយ ​ទាត់ចោល​ការចោទប្រកាន់​របស់​ឥណ្ឌា​ជុំវិញ​សកម្មភាព​នៅ​ព្រំដែន​។ ដោយយោធា​ចិន​ បានអះអាងថា យោធា​ខ្លួន មិន​បានធ្វើ​សកម្មភាព​បង្ករឿង ដូច​ការចោទប្រកាន់រ​បស់​ភាគី​ឥណ្ឌា​នោះទេ ផ្ទុយទៅវិញ កងទ័ព​ឥណ្ឌា​ទៅវិញ​ទេ ដែល​បាន​ឆ្លង​ខ្សែបន្ទាត់​ព្រំដែន​គ្រប់គ្រង​ជាក់ស្តែង (LAC) ចូលមកក្នុង​ទឹកដី​ចិន​។ មិនតែប៉ុណ្ណោះកងទ័ព​ចិន ក៏បានសង្កត់ធ្ងន់ថា មានតែ​ចាត់វិធានការ​មួយចំនួន ដើម្បី​ការពារ​ទឹកដី​របស់ខ្លួន​ប៉​ណ្ណោះ​។

​បើតាមអ្នកនាំពាក្យ​ទីបញ្ជាការ​ភូមិភាគ​ខាងលិច​របស់​កងទ័ព​រំដោះប្រជាជន​ចិន បាន​អះអាងនៅក្នុង​សេចក្តីថ្លែងការណ៍​ថា កងទ័ព​ឥណ្ឌា បាន​បំពាន​ការឯកភាព​គ្នា ដោយ​ឆ្លង​ខ្សែបន្ទាត់​គ្រប់គ្រង​ជាក់ស្តែង នៅ​ថ្ងៃទី​៣១ ខែសីហា​ថ្មីៗនេះ «​ការ​ចល័ត​ទ័ព​ដោយ​ភាគី​ឥណ្ឌា បាន​បំពាន​អធិបតេយ្យ​ដែនដី​របស់​ចិន និង​បំផ្លាញ​សន្តិភាព និង​ស្ថិរភាព​យ៉ាងធ្ងន់ធ្ងរ​នៅតាម​ព្រំដែន​ឥណ្ឌា ចិន​»​។ អ្នកនាំពាក្យ​យោធា​ចិន បាន​បន្ថែមថាដោយសារ​សកម្មភាព​ក​ង​ទ័ព​ឥណ្ឌា កងទ័ព​ចិន ក៏​ចាត់វិធានការ​តប​វិញ ដើម្បី​ការពារ​ទឹកដី និង​ស្ថិរភាព​នៅតាម​ព្រំដែន​។

​បើតាម​ការចុះផ្សាយ​របស់​កាសែត​ហុងកុង South China Morning Post​ ដោយដកស្រង់សេចក្តីថ្លែងការណ៍​ដដែល​ បានបញ្ជាក់ថារដ្ឋាភិបាលចិន ក៏បាន​ទទូច​ឲ្យ​ឥណ្ឌា​ដក​កងទ័ព​របស់ខ្លួន ដែល​បាន​ឈរជើង​ដោយ​ខុសច្បាប់ និង​គោរព​តាម​គោលការណ៍​របស់​កងទ័ព​នៅតាម​តំបន់​ព្រំដែន​ជួរមុខ​។

ដោយឡែកជុំវិញបញ្ហានេះដែរ កាលពីថ្ងៃទី​៣១ ខែសីហា ក្រសួងការពារជាតិ​ឥណ្ឌា បានអះអាងថា ចិន​បាន​ចល័ត​ទ័ព​នៅតាម​ព្រំដែន​ជាថ្មីដែល​នេះ​ជា​សកម្មភាព​បង្ករឿង និង​ចង់​ផ្លាស់ប្តូរ​ស្ថានភាព​បច្ចុប្បន្ន​។ ហេតុការណ៍​ថ្មី​នេះ បានកើត​ឡើង នៅ​ភាគខាងត្បូង​នៃ​ជ្រោយ​ទន្លេPangong Tso ស្ថិតក្នុង​តំបន់​Ladakh​។

​ចំណែក​ក្រសួងការបរទេស​ចិន​វិញ អ្នកនាំពាក្យ លោក Zhao Lijian បាន​អះអាង កងទ័ព​ចិន មិនដែល​ឆ្លងកាត់​ខ្សែបន្ទាត់​ព្រំដែន​គ្រប់គ្រង​ជាក់ស្តែង​ចូលទៅក្នុង​ទឹកដី​ឥណ្ឌា ដើម្បី​សកម្មភាព​ណាមួយ​ទេ​។ យ៉ាងណាក៏ដោយ ភាព​តានតឹង​តាម​ព្រំដែន​នេះ ត្រូវបាន​មេបញ្ជាការ​កងទ័ព​ទាំងពីរ​ចរចា​គ្នា​ហើយ​។

គួររម្លឹកផងដែរថា កាលពីខែមិថុនា​កន្លងទៅ កងទ័ពឥណ្ឌា និងកងទ័ព​ចិន បាន​ប៉ះទង្គិច​គ្នា​ ដោយហេតុការណ៍​នោះ បានទាហាន​ឥណ្ឌា បាន​បាត់​បង់ជីវិត​ចំនួន ២០​នាក់ និង​របួស​ជាច្រើន​នាក់ ខណៈ​ចិន មិន​បញ្ចេញ​របាយការណ៍​។ ប៉ុន្តែ​ការប្រឈមមុខ​នេះ ត្រូវបាន​កាត់បន្ថយ​ទៅវិញបន្ទាប់ពី​កងទ័ព​ប្រទេស​ទាំងពីរ បាន​ជួបចរចា​គ្នា​រហូតដល់​ទៅ ៣​លើក ។

​សូមជម្រាបថា បន្ទាប់ពី​ការចោទប្រកាន់​របស់​ឥណ្ឌា កងទ័ព​ចិន​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ដើម្បី​ការពារ​ខ្លួន​ពី​ការចោទប្រកាន់​របស់​ឥណ្ឌា​ផងដែរ ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print