សហព័ន្ធកីឡាប្រដាល់សកលកម្ពុជារំពឹងថានឹងមានធនធានគ្រូបង្វឹកកាន់តែច្រើនមុនស៊ីហ្គេម២០២៣

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីបង្កើននូវធនធាន គ្រូបង្វឹក និងបង្កើនការហ្វឹកហាត់ ប្រកបដោយភាព ច្បាស់ល្អ សហព័ន្ធកីឡា ប្រដាល់សកលកម្ពុជា បានបើកវគ្គបណ្តុះបណ្តាល គ្រូបង្វឹក កម្រិតមូលដ្ឋាន ខណៈដែល ប្រធានសហព័ន្ធ រំពឹងថា កម្ពុជា នឹងមានគ្រូបង្វឹក កាន់តែច្រើន មុនស៊ីហ្គេម ២០២៣មកដល់។
លោក ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធ កីឡាប្រដាល់ សកលកម្ពុជា បានឲ្យដឹងថា ៖វគ្គបណ្តុះបណ្តាល គ្រូបង្វឹកកម្រិតមូលដ្ឋាន កីឡាប្រដាល់សកល នេះ ធ្វើឡើងតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធ និងគម្រោងចំនាយរបស់ក្រសួងអប់រំយុវជននិងកីឡា ដើម្បីធ្វើយ៉ាងណាផ្សព្វផ្សាយ និងបណ្តុះបណ្តាលចំនេះដឹង ដល់គ្រូបង្វឹកឲ្យមានជំនាញកម្រិតមូលដ្ឋានក្នុងការបង្វឹក។
លោក បានបញ្ជាក់ថា សិក្ខាកាមចូលរួម សរុប៣៦ ដែលពួកគាត់សុទ្ធសឹងជាអតីតកីឡាករ ហើយអ្នកខ្លះបច្ចុប្បន្នជាគ្រូបង្វឹកស្រាប់ ដូច្នេះងាយស្រួលក្នុងការយល់ពីមេរៀន។ លើសពីនេះ សហព័ន្ធនៅមានសិក្ខាសាលាជាច្រើនទៀតក្នុងឆ្នាំ២០២០នេះ ដើម្បីបង្កើនសមត្ថភាពគ្រូបង្វឹកត្រៀមស៊ីហ្គេម២០២១ នៅវៀតណាម និងជាពិសេសត្រៀមឆ្ពោះទៅ២០២៣ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។
គួរបញ្ជាក់ថា នៅក្នុងសិក្ខាសាលានេះ បច្ចេកទេសហ្វឹកហាត់ បង្រៀនដោយ គ្រូជនជាតិអង់គ្លេស និង លោក វ៉ែនសុផល គ្រូបង្វឹកជម្រើសជាតិ ប្រដាល់សកល។ លោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បង្រៀនលើក្រមសីលធម៌សម្រាប់គ្រូបង្វឹក និងកីឡាករ-កីឡាការិនី។ លោកវេជ្ជបណ្ឌិត មាស វុឌ្ឍី អនុប្រធានសហព័ន្ធបង្រៀនលើផ្នែកអាហាររូបត្ថម្ភ សម្រាប់កីឡាប្រដាល់សកល៕

ដោយ៖ សិលា 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print