សម្តេចប្រធានរដ្ឋសភាជាតិ៖ សូមបងប្អូនមានការប្រុងប្រយ័ត្នជាប់ជានិច្ច នូវវិធានការការពារជំងឺកូវីដ១៩

ចែករំលែក៖

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី​ ហេង​ សំរិន​ ប្រធានរដ្ឋសភា​នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ បានផ្ញើសារលើ Facebook ផ្លូវការថា៖
ចាប់ពីថ្ងៃ ១រោច ខែភទ្របទស្អែកនេះ រហូតដល់ថៃ្ងទី ១៥រោច ក្នុងរយៈពេល១៥ថៃ្ង ជាឱកាសពុទ្ធបរិស័ទ ប្រារព្ធពិធី បុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យធំប្រចំាឆ្នាំ តាមបែបព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន មានឪពុក ម្តាយ ជីដូនជីតា បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកឋានទៅកាន់បរមលោក។

សម្តេចអគ្គមហាពញាចក្រី​ ហេង​ សំរិន​ ថ្លែងថា៖ ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍ បងប្អួនជនរួមជាតិ រីករាយ ជ្រះថ្លាក្នុងការធ្វើបុណ្យទាននៅតាមគ្រប់វត្តអារាមនៅទូទំាងប្រទេស។ តែសូមមានការប្រុងប្រយ័ត្នជាប់ជានិច្ច នូវវិធានការការពារជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល។

សម្តេចសូមបងប្អូន កូនក្មួយទំាងអស់ កុំធ្វេសប្រហែសការពារខ្លួនពីការឆ្លងជំងឺកូវីដ១៩នេះ។ យើងអាចនឹងភ្លេចកូវីដ១៩ តែជំងឺនេះ មិនដែលភ្លេចយើងនោះទេ។ សូមបងប្អូន កូនក្មួយទំាងអស់ការពារខ្លួនជាប់ជានិច្ច កុំឲ្យជំងឺនេះឆ្លងមកលើខ្លួនយើង គ្រួសារយើង និងសហគមន៍យើង។

ម្យ៉ាងវិញទៀត សូមមានការប្រុងប្រយ័ត្ន ក្នុងការធ្វើដំណើររតាមដងផ្លូវ ចូលរូមគោរពច្បាប់ចរាចរណ៍ មានការយោគយល់ អធ្យាស្រ័យឲ្យគ្នាទៅវិញទៅនៅក្នុងការធ្វើដំណើរ។

សម្តេចអគ្គមហាពញាចក្រី​ ហេង​ សំរិន​ សូមជនរួមជាតិប្រកបដោយសេចក្តីសុខ សុភមង្គល គ្រប់ក្រុមគ្រួសារ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print