ភ្នំពេញ៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានកំពុងជំរុញការហ្វឹកហាត់ដ៏សកម្មដល់កីឡាករកីឡាការិនី របស់ខ្លួន ដើម្បីត្រៀមរងចាំស្វាគមន៍ភ្ញៀវមកពីបណ្តាប្រទេសផ្សេងៗទៀត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវ៉ូវីណាមASeaChampionship2016នាខែកក្តដាខាងមុខក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ យ៉ាងហោចណាស់ក៏មានវិញ្ញាសាចំនួន១៨ដាក់ឲ្យអត្តពលិកប្រកួតដែរ។
លោក ទេពវិរៈសុខុម គ្រូបង្វឹកវ៉ូវីណាមកម្ពុជាបានឲ្យថា ក្នុងការត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីឆ្នាំ២០១៦នេះ សហព័ន្ធវបានជំរុញកាហ្វឹកហាត់របស់កីឡាកីឡាការិនីរបស់ខ្លួនយ៉ាងខ្លាំងដោយដាក់នូវវិញ្ញាសាចំនួន១៨ ក្នុងនោះមានវិញ្ញាសាសម្តែងឯកត្តជនបុរស នារី សម្តែងជាក្រុម បុរស នារី សម្តែងអាវុធ បុរស នារី និងវិញ្ញាសាប្រយុទ្ធ តាមប្រភេទម្ងន់ ផងដែរ។
លោកបានបន្តទៀតថា ការហ្វឹកហាត់ត្រៀមនេះក៏បានជួបនូវបញ្ហាប្រឈមខ្លះៗដែរពីព្រោះកីឡាករកីឡាការិនីទាំងដែលមកហ្វឹកហាត់រាល់ថៃ្ងដោយស្ម័គ្រចិត្តបើទោះបីគ្មានប្រាក់ឧត្តមសម្រាប់ការហ្វឹកហាត់ក៏ដោយ គឺខុសប្លែកពីការប្រមូលផ្តុំក្រុមជម្រើសជាតិ។
គ្រូបង្វឹករូបនោះបានបន្តថាដោយសារតែកត្តាជីវភាពកីឡាករកីឡាការិនី ជួបការខ្វះខាត់ធ្វើការហាត់មិនសូវទៀងទាត់ ម្យ៉ាងទៀតធនធានមនុស្សនិងសម្ភារក៏នូវមិនទាន់គ្រប់គ្រាន់អាចឆ្លើយតបទៅនឹងតម្រូវការហ្វាត់បានល្អមួយរយភាគរយដែរ។
គ្រូបង្វឹកខាងលើបន្ថែមទៀតថា បន្ទាប់ពីព្រឹត្តិការណ៍ASeaChapionshipនេះ សហព័ន្ធវ៉ូវីណាមកម្ពុជាក៏គ្រោងបញ្ជូនកីឡាករកីឡាការិនី១០នាក់ទៅចូលរួមប្រកួតកីឡាលើឆ្នេរខ្សាច់នៅប្រទេសវៀតណាមនាខែកញ្ញាឆ្នាំ២០១៦ផងដែរ។
គួររំលឹកថា ព្រឹត្តិការណ៍ព្រឹត្តិការណ៍ASeaChapionshipនេះ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ធ្លាប់ធ្វើជាម្ចាស់ផ្ទះចំនួន២លើករួចទៅហើយ គឺលើទី១-រៀបចំនៅរាជធានីភ្នំពេញក្នុងឆ្នាំ២០១១ និងលើកទី២ធ្វើនៅខេត្តក្រុងសៀមរាម៕
ដោយ៖ សារីម