ស្ត្រីផ្សព្វផ្សាយស្រាបៀរអង្គរស្នើសុំមហាជនផ្អាកញ៉ាំស្រាបៀរអង្គរ

ចែករំលែក៖


ភ្នំពេញ៖ អាចនឹងមានអំពើរំលោភទៅលើច្បាប់ការងារ មិនគោរពសិទ្ធិស្ត្រីអ្នកបម្រើការងារផ្នែកផ្សព្វផ្សាយស្រាបៀរអង្គរ ដោយក្រុមហ៊ុនស្រាបៀរអង្គរ ទើបថ្មីៗនេះ​ មានលេចចេញនូវវីឌីអូឃ្លីបមួយបានបង្ហាញពីរូបភាពស្ត្រីបម្រើការងារផ្នែកផ្សព្វផ្សាយស្រាបៀរមួយក្រុម បាននាំគ្នាសុំណូមពឲ្យសាធារណជនមេត្តាផ្អាកការញ៉ាំស្រាបៀរអង្គរ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ខាងមុខនេះ ។

នៅក្នុងវីឌីអូឃ្លីប មានរយៈពេល២៦វិនាទី​ ស្ត្រីក្នុងសម្លៀកបំពាក់ជាអ្នកបម្រើការងារផ្សព្វផ្សាយស្រាបៀរអង្គរ ម្នាក់ដំបូងបានលើកឡើងថា “គ្មានទេស្រា បៀរអង្គរ ក្នុងឱកាសចូលឆ្នាំចិនខាងមុខ” ស្ត្រីបម្រើស្រាបៀរអង្គរម្នាក់ទៀតបានថ្លែងថា “ក្រុមហ៊ុនស្រាបៀរអង្គរត្រូវគោរពសិទ្ធិស្ត្រីផ្សព្វផ្សាយស្រាបៀរ” និងស្ត្រីមួយក្រុមទៀតបាននិយាយទាំងព្រមថា “យើងខ្ញុំទាំងអស់គ្នាស្នើសុំឲ្យសាធារណជនផ្អាកញ៉ាំស្រាបៀរក្នុងឱកាសចូលឆ្នាំចិនខាងមុខនេះ ។

នៅក្នុងវីឌីអូឃ្លីបនេះត្រូវបានគេដាក់ស្លាកសញ្ញាដបស្រាបៀរអង្គរចំនួន៣ដប គូសសញ្ញាដោយពណ៌ក្រហម បញ្ជប់ឲ្យញ៉ាំស្រាបៀរអង្គរ និងមានសរសេរ​ជាអក្សរពណ៌ស ដោយពាក្យថា “ស្ត្រីផ្សព្វផ្សាយស្រាបៀរអង្គរស្នើសុំមហាជនផ្អាកញ៉ាំស្រាបៀរអង្គរ” ដែលត្រូវបានគេបង្ហោះនៅលើបណ្ដាទំនាក់ទំនងសង្គម ដោយមានអ្នកគាំទ្រ និងបានចែករំលែកព័ត៌មានទាំងនេះទៅកាន់មិត្តភក្តិរបស់គេផ្សេងៗទៀត ទៅជារឿងល្បីពេញផ្ទៃប្រទេសទៅ ហើយ ។

អ្វីដែលចំណាប់អារម្មណ៍បំផុតត្រង់ថា អ្នកដែលបានឃើញវីឌីអូឃ្លីបនេះ ពិតជាមានកូនចិត្តអាណិត អាសូដល់ស្ត្រីខ្មែរ ដែលគាត់បានប្រើប្រាស់កម្លាំង ពលកម្មបម្រើការងារផ្នែកផ្សព្វផ្សាយស្រាបៀរអង្គរ តែងរងនូវការដៀលប្រមាថ មាកងាយពីបុរសៗទទួលទានស្រវឹងនឹងស្រាបៀរអង្គរដូចជា ការបង្ខំឲ្យ​ផឹក ការប្រមាថលើរូបរាងកាយ ការវាយដំ ប៉ុន្តែទង្វើរបស់ភ្ញៀវអសិលធម៌ខ្លះ មកលើស្ត្រី មិនត្រូវបានយកចិត្តទុកដាក់ការពារដោយម្ចាស់ហាងឬខាង ក្រុមហ៊ុននោះឡើយ ដោយសារម្ចាស់ហាងចាត់ទុកភ្ញៀវជាស្ដេច ហើយខាងក្រុមហ៊ុនស្រាបៀរអង្គរក៏ត្រូវថែចិត្តម្ចាស់ហាងដើម្បីប្រយោជន៍ប្រភពចំណូលរបស់ខ្លួន ។​ ដូច្នេះស្ត្រីខ្មែរមួយចំនួនដែលបម្រើការងារផ្នែកផ្សព្វផ្សាយស្រាបៀរអង្គរ ភាគច្រើននៃពួកគាត់ បានត្រឹមតែឈឺចុកចាប់នៅក្នុងចិត្ត ត្បិតកង្វះខាងក្នុងជីវភាពគ្រួសារ ពាក្យថា គោរពសិទ្ធិស្ត្រីផ្សព្វផ្សាយស្រាបៀរវាគ្រាន់តែជាពាក្យស្លោក ដើម្បីលើកម្ពស់ស្ត្រី ប៉ុន្តែធាតុពិតម្ចាស់ហាងនិងម្ចាស់ស្រាបៀរអង្គរអាចនឹងគ្មានឆន្ទៈក្នុងការគោរព អនុវត្តឲ្យបានឬទទួលខុសត្រូវតាមផ្លូវច្បាប់តាមពាក្យស្លោកទាំងនោះឡើយ​ ។

បើទោះជាមិនត្រូវបានគេដឹងថា វីឌីអូឃ្លីបនេះចេញពីប្រភពណាជាមូលដ្ឋានជាក់លាក់ ប៉ុន្តែអ្វីដែលស្ត្រីបញ្ជាក់ថាខ្លួនជាអ្នកបម្រើការងារផ្សព្វផ្សាយ ស្រាបៀរអង្គរ លើកឡើងបែបនេះ មានន័យថា ពួកគាត់អាចនឹងឆ្លងកាត់ ហែលអស់ហើយជាមួយនឹងក្រុមហ៊ុនស្រាបៀរអង្គរ មិនគោរពច្បាប់ការងារ មិនគោរពសិទ្ធិស្ត្រីទើប ទម្លាយចេញនូវភាពចុកចាប់សៅហ្មងទាំងលាយនេះឲ្យសាធារណជនបានដឹងជាពិសេសស្ត្រីទាំងឡាយមិនត្រូវប្រើប្រាស់កម្លាំងពលកម្មជាមួយនឹងក្រុមហ៊ុនស្រាបៀរណាដែលគ្មានគោរពសិទ្ធិស្ត្រី ក៏ដូចជាផ្ដាំផ្ញើរទៅដល់សាធារណជន ដូចជាបុរសៗដែលបានចំណាយ ប្រាក់ញ៉ាំស្រាបៀរអង្គរ មេត្តាផ្អាកញ៉ាំស្រាបៀរអង្គរក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខ​ ដើម្បីចូលរួមចំណែកលើស្ទួយសិទ្ធិស្ត្រី ។

ត្រង់ចំណុចនេះសបញ្ជាក់ឲ្យឃើញថា ពួកគាត់ធ្លាប់ប្រឈមរងគ្រោះដោយសារក្រុមហ៊ុនស្រាបៀរអង្គរនេះ ទើបបកស្រាយយ៉ាងដូច្នេះឬក៏ “ចង្កៀងអុជផ្ទះអ្នកណាភ្លឺផ្ទះអ្នកហ្នឹង” ប្រហែលស្ត្រីជាច្រើនបម្រើការងារផ្នែក ផ្សព្វផ្សាយស្រាបៀរអង្គររងនូវការរំលោភសិទ្ធិស្ត្រីក្នុងកម្រិតណាមួយ?

ពាក់ព័ន្ធនិងករណីនេះនគរដ្រេហ្គនមិនអាចទាក់ទងបានទេពីតំណាងក្រុមហ៊ុនស្រាបៀរអង្គរកាលពីព្រឹកថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០១៦ ដោយគ្មានលេខទូរស័ព្ទ ។ ដោយឡែកលោកស្រី ប៊ូ ចាន់សុធា ប្រធានទីផ្សារក៏មិន អាចទាក់ទងបាននៅថ្ងៃដដែលនេះដោយទូរស័ព្ទត្រូវបានបិទ ។

គួររំលឹកថា កន្លងទៅក្រុមហ៊ុនស្រាបៀរអង្គរ មានកង្វះខាតលើការទទួលខុសត្រូវជាច្រើនទៅលើបុគ្គលិក​របស់ខ្លួន ពាក់ព័ន្ធទៅនឹងបទល្មើសក្នុងនោះរថយន្តដឹងស្រាបៀរអង្គរ ត្រូវបានគេយកទៅដឹកជញ្ជូនឈើ ប្រណិតល្មើសច្បាប់ នឹងការបើកបរបង្ករគ្រោះថ្នាក់ បុកសម្លាប់មនុស្សស្លាប់ស្ដែងៗគួរឲ្យរន្ធត់លើកំណាត់ ផ្លូវជាតិជាច្រើននៅក្នុងក្របខណ្ឌទូទាំងប្រទេស ដោយការបើកបរស្រវឹងជោគជាំ គ្មានគោរពច្បាប់ចរាចរណ៍ លើសល្បឿនកំណត់ រថយន្តមួយចំនួនខ្វះបច្ចេកទេសជាដើម ៕ សុខខេមរា

12696363_959915580730169_1644602789_o

...

12696427_959915567396837_610848191_o

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print