ភ្នំពេញ៖ តៃកុងរថយន្ដ និងកម្មករ ម្នាក់ទៀតបានស្លាប់ភ្លាមៗនៅនឹងកន្លែង កើតហេតុដោយសារឧប្បត្ដិហេតុគ្រោះ ថ្នាក់ចរាចរណ៍រថយន្ដដឹកកម្មករបាន បុករថយន្ដហ៊ីណូដែលចតនៅលើដងផ្លូវ កាលពីវេលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦ ។
ហេតុការណ៍ខាងលើនេះបានកើត ឡើងនៅលើកំណាត់ផ្លូវជាតិលេខ៨ ក្នុង ចន្លោះគីឡូម៉ែត្រលេខ៦៥-៦៦ ស្ថិតក្នុង ភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្ដព្រៃ វែង ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្ដដឹក កម្មករប្រភេទទេសចរណ៍ ពណ៌ស ពាក់ ស្លាកលេខភ្នំពេញ 3B-3970 បើកបរ ដោយឈ្មោះ ភាព ភេទប្រុស អាយុ២៥ ឆ្នាំ រស់នៅភូមិវៃវទ ឃុំរាប ស្រុកពារាំង ខេត្ដព្រៃវែង ជាអ្នកដឹកកម្មកររោងចក្រ 7NG ធ្វើដំណើរក្នុងទឹកដៅពីកើតទៅ លិច ។
លុះដល់ចំណុចកើតហេតុក៏បាន ជ្រុលចង្កូតទៅបុកនឹងរថយន្ដហ៊ីណូពណ៌ ខៀវមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 3A-1895 ដែលចតនៅលើចិញ្ចើមផ្លូវ ចំពីក្រោយពេញទំហឹងបណ្ដាលឱ្យរថយន្ដ ប្រភេទទេសចរណ៍នេះរួញផ្នែកខាងមុខ និងធ្វើឱ្យតៃកុងរថយន្ដ និងកម្មការិនីម្នាក់ ទៀតឈ្មោះ ចក់ លីន អាយុ១៧ឆ្នាំ រស់ នៅភូមិ-ឃុំព្រៃព្នៅ ស្លាប់ភ្លាមៗនៅ នឹងកន្លែង ។ ដោយឡែកអ្នករួមដំណើរ ប្រុសស្រីជាង១០នាក់ទៀតបានរងរបួសធ្ងន់ស្រាល ។
ក្រោយពីកើតហេតុអ្នកបើកបររថយន្ដ ហ៊ីណូក៏បានរត់គេចខ្លួនពីកន្លែងកើត ហេតុ ។ ដោយឡែកជនរងគ្រោះត្រូវ បានសមត្ថកិច្ច និងអ្នកជិតខាងជួយអន្ដរា គមន៍ដឹកយកទៅកាន់មន្ទីរពេទ្យ ៕
ដោយ៖ សុខ ខេមរា