អឺរ៉ុបបាញ់បង្ហោះផ្កាយរណបឡើងទៅកាន់ទីអវកាសដោយជោគជ័យ

ចែករំលែក៖

នៅព្រឹកថ្ងៃទី​៣ ខែកញ្ញា កាំជ្រួចមីស៊ីល ​Vega ​របស់អឺរ៉ុប​បានបញ្ជូនផ្កាយរណប​ឡើងទៅកាន់តារាវិថីផែនដី​ដោយជោគជ័យ​​ ។ មីស៊ីលនេះបានបាញ់ចេញពីទីតាំងនៅតំបន់Guiana ជាទឹកដីឯនាយសមុទ្ររបស់បារាំង​ស្ថិតនៅអាមេរិកខាងត្បូង​។
ការបាញ់បញ្ជូនផ្កាយរណបខាងលើធ្វើឡើងក្រោយពន្យារពេលជាច្រើនលើក​ដោយសារតែការឆ្លងរាលដាលកូវីដ​-១៩ ក៏ដូចជាអាកាសធាតុមិនអំណោយផល។​ មីស៊ីលVega​មានប្រវែង​​៣០ម៉ែត្រ​ អាចនាំផ្កាយរណបដល់ទៅ​៥៣គ្រឿង​ធុនតូច​​ដែលមានទម្ងន់ក្រោម​១៥គីឡូក្រាមរបស់១៣ប្រទេសជុំវិញពិភពលោក​។
គម្រោងអភិវឌ្ឍន៍​មីស៊ីល​Vega ត្រូវចំណាយប្រាក់ដល់ទៅ​៧៩០​លានអឺរ៉ូ​ ដែលជាប្រភេទមីស៊ីលរុញ តូចបំផុតរបស់ក្រុមហ៊ុន Arianespace ត្រូវបានផលិតឡើងដើម្បីដណ្តើមយកទីផ្សារបាញ់បញ្ជូនផ្កាយរណបឡើងទៅកាន់ទីអវកាស​។
មីស៊ីល​ Vega សមស្របក្នុងការបំពេញបេសកម្មស្រាវជ្រាវ វិទ្យាសាស្ត្រ​ និងតាមដានផែនដី​។ មីស៊ីលនេះបានបាញ់បង្ហោះដំបូងគេបង្អស់នៅថ្ងៃទី​​១៣ ខែកុម្ភៈឆ្នាំ​២០១២​។ តាំងពីពេលនោះមកជារៀងរាល់ឆ្នាំ​មានមីស៊ីល​៣-៤គ្រឿង ប្រភេទនេះបាញ់ឡើងទៅលើអាកាស​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print