មន្រ្តីជាន់ខ្ពស់អាមេរិក! ចាប់ពីពេលនេះតទៅខ្លួននឹងតម្រូវឲ្យមន្ត្រីទូតចិន ត្រូវស្នើសុំការអនុញ្ញាតពីក្រសួងការបរទេសសិនមុននឹងចង់បំពេញទស្សនកិច្ចនានា

ចែករំលែក៖

អន្តរជាតិ៖ ដើម្បីជាការសងសឹកជាមួយប្រទេសចិនវិញ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នៅថ្ងៃព្រហស្បតិ៍ទី៣ ខែកញ្ញានេះ បានអះអាងថា ខ្លួននឹងដាក់ការរឹតត្បិតបន្ថែមទៀត ទៅលើបណ្តាមន្ត្រីទូតចិន រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានសង្កត់ធ្ងន់ថាចាប់ពីពេលនេះតទៅ ខ្លួននឹងតម្រូវឱ្យមន្ត្រីទូតជាន់ខ្ពស់ចិន ស្នើសុំការអនុញ្ញាតពី ក្រសួងការបរទេសអាមេរិកជាមុនសិន មុននឹងចង់បំពេញទស្សនកិច្ច ទៅកាន់សាកលវិទ្យាល័យអាមេរិកនានា ឬក៏រៀបចំព្រឹត្តិការណ៍វប្បធម៌ ដែលមានមនុស្សច្រើនជាង ៥០នាក់ចូលរួម។

បើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ ដោយដកស្រង់សេក្តីប្រកាសរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ នាឱកាសធ្វើសន្និសីទសារព័ត៌មានខ្លីមួយ និងជាការឆ្លើយចំពោះទីក្រុងប៉េកាំង ដែលបានដាក់វិធានការរឹតត្បិតជាច្រើន លើមន្ត្រីទូតអាមេរិកនៅក្នុងប្រទេសចិន ព្រមទាំងជាផ្នែកមួយនៃ យុទ្ធនាការរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ប្រឆាំងនឹងឥទ្ធិពល និងការស៊ើបការណ៍សម្ងាត់របស់ចិន។

បន្ថែមពីនេះ លោក ប៉ុមប៉េអូ បានគូសបញ្ជាក់ថា ក្រសួងការបរទេសអាមេរិក ក៏នឹងចាត់វិធានការអមដោយសកម្មភាពផងដែរ ដើម្បីធានាឱ្យបានថា គណនីបណ្ដាញទំនាក់ទំនងសង្គមនៃរាល់មន្ត្រីស្ថានទូត និងស្ថានកុងស៊ុលចិនទាំងអស់ គឺជាគណនីពិតប្រាកដ។

យ៉ាងណាក៏ដោយ ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន បានចាត់ទុកថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក គឺជាទង្វើអយុត្តិធម៌ និងបង្កឧបសគ្គដល់មន្ត្រីទូត និងស្ថានកុងស៊ុលចិន ដែលនេះគឺផ្ទុយទាំងស្រុង ទៅនឹងអ្វីដែលអាមេរិកខ្លួនឯងតែងតែអះអាងថា ជាអ្នកការពារសិទ្ធិសេរីភាព និងភាពបើកចំហ៕ដោយ៖ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print