លោក ចា រិទ្ធី ជួបទុក្ខធំម្តាយបង្កើតទទួលមរណភាព

ចែករំលែក៖

ភ្នំពេញ  ដើមខែកញ្ញាភ្លាម ផលិតករល្បីឈ្មោះលោក ចារិទ្ធីបានជួបទុក្ខធំមួយភ្លែតក្រោយពីម្តាយបង្កើតបានទទួលមរណភាពដោយជរាពាធកាលពីថ្ងៃទី០២​ខែ កញ្ញា ឆ្នាំ ២០២០។

ការភ្ញាក់ផ្ញើលនឹងផ្ញើសាររំលែកទុក្ខពីក្រុមសិល្បករជាច្រើនបានផ្ញើទៅកាន់លោកចារិទ្ធីក្រោយពីលោកបានបង្ហោះសារដ៏ក្រៀមក្រំអមដោយរូបភាពដ៏គួរឲ្យកម្សត់។ អតីតតារាសម្តែងរូបនេះបានលើកឡើងថា៖ «ម៉ែ​ជា​ទី​ស្រលាញ់​របស់​កូន​ ពេល​នេះ​ម៉ែ​ទៅ​ចោល​កូន​ជា​រៀង​រហូត​ហើយ​ !»។ភ្លាមៗក្រោយ​ឃើញ​ការបង្ហោះនេះ​ក៏ត្រូវបាន​មហាជន​ជាច្រើនបានចូលរួមធ្វើការរំលែកទុក្ខ ស្របពេល​ដែលសិល្បករជាច្រើននាក់​​ក៏បានចូលខមិន​រំលែកទុក្ខ ដោយក្នុងនោះលោក ប៉ែន ចំរ៉ុងតារាសម្ដែង និងពិធីករល្បីឈ្មោះបាន​ចូលរួមដោយសំណេរថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខផងបង និងសូមអោយវិញ្ញាណក្ខន្ធលោកអ៊ុំទៅកាន់សុគតិភពផងចុះ»។ លោក​ចារិទ្ធីក៏បានថ្លែងអំណរគុណចំពោះសាររំលែកទុក្ខរបស់អ្នកគាំទ្រ និងសិល្បករទាំងអស់ផងដែរ៕ ដោយ៖ វឌ្ឍនា

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print