ឃាត់ខ្លួនជនសង្ស័យម្នាក់យកថូស្រាបៀរវាយក្បាលជនបរទេសហូរឈាមស្រោចខ្លួន

ចែករំលែក៖

ខេត្តសៀមរាប៖ ជនសង្ស័យម្នាក់បានធ្វើ សកម្មភាពយកថូស្រាបៀរចំនួន២ វាយទៅលើក្បាលជនរងគ្រោះម្នាក់ជាច្រើនដង បណ្តាលឲ្យបែកហូរឈាម ហើយគេចខ្លួនបាត់តែក្រោយមក សមត្ថកិច្ចតាមចាប់ខ្លួនបាន។ចំណែកជនរងគ្រោះត្រូវបានមិត្តភក្តិដឹកយកទៅមន្ទីរពេទ្យភ្លាមៗដែរ។
ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១០នឹង៤០នាទីព្រឹក នៅចំណុចភោជនីយដ្ឋាន ខ្មែរ ថេស ស្ថិតនៅតាមបណ្តោយផ្លូវសុខសាន្ត ភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
មន្រ្តីនគរបាលក្រុងសៀមរាបបានឲ្យដឹងថាក្រោយទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន ស្នងការរងនគរបាលខេត្ត បានដឹកនាំកម្លាំងចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបាននាវេលាម៉ោង១២និង៣០នាទី ក្នុងថ្ងៃខែឆ្នាំដដែល នៅត្រង់ចំណុចផ្ទះជនសង្ស័យស្ថិតនៅភូមិ សាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

ជនសង្ស័យឈ្មោះ លឹម មុន្នីផល្លា ភេទប្រុស កើតថ្ងៃទី១៩-០៥-១៩៨៥ ជនជាតិខ្មែរ មុខរបរគ្មាន ទីលំនៅបច្ចុប្បន្ន ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប ។
ឯជនរងគ្រោះឈ្មោះ ALA OSMO TAPANI ភេទប្រុស កើតថ្ងៃទី១៨-០៥-១៩៦០ ជនជាតិស៊ុយអែត កាន់លិខិតឆ្លងដែនលេខ ៩៥៤៧០៩៤១ ជាភ្ញៀវទេសចរណ៍ ស្នាក់នៅភូមិគ្រឹះ Black and White ស្ថិតនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។

តាមការសាកសួររបស់សមត្ថកិច្ច ជនសង្ស័យបានឆ្លើយថាជនរងគ្រោះជាបក្ខពួកមនុស្សដែលបានសម្លាប់ពូនិងមីងរបស់គេកាលពីឆ្នាំ២០១៩ នៅសហរដ្ឋអាមេរិក ទើបពេលមកជួបមុខនៅស្រុកខ្មែរខ្លួនគេទ្រាំមិនបានក៏តាមសងសឹកបែបនេះតែម្តង។

...

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕
ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print