ទូកកម្ពុជានៅជប៉ុន៖ ខ្យល់ព្យុះទីហ្វុងទី១០ ដែលជាខ្យល់ព្យុះកម្រិតខ្លាំងក្នុងប្រវត្តិសាស្ត្រ នឹងបក់បោកលេីខេត្តOkinawa នៅថ្ងៃទី៥ និងទី៦ ខែ​កញ្ញា

ចែករំលែក៖

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានជូនដំណឹងថា៖ ខ្យល់ព្យុះទីហ្វុងទី១០ ដែលជាខ្យល់ព្យុះកម្រិតខ្លាំងក្នុងប្រវត្តិសាស្ត្រ នឹងបក់បោកលេីខេត្តOkinawa នៅថ្ងៃទី៥ និងទី៦ ខែ​កញ្ញា ឆ្នាំ២០២០ រួចបន្តមកតំបន់Kyushu និង Shikokuនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។ ព្យុះនេះមានល្បឿនខ្យល់បក់រហូតដល់៨៥ម៉ែត្រក្នុង១វិនាទី(ខ្លាំងជាងព្យុះកាលពីឆ្នាំ២០១៩ទៅទៀត) មានភ្លៀងធ្លាក់ខ្លាំង​ អាចមានការបាក់ដីនៅតាមជេីងភ្នំ​ និង តំបន់ឆ្នេរមានទឹករលកខ្ពស់។
ស្ថានទូតសូមអំពាវនាវដល់ប្រជាពលរដ្ឋ​ សិស្ស/និស្សិត​ ឬកម្មសិក្សាការីក្នុងតំបន់នេះមានការប្រុងប្រយ័ត្នខ្ពស់ ជៀសវាងការធ្វេីដំណេីរចេញពីផ្ទះបេីពុំចាំបាច់ និងសូមអនុវត្តតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។ប្រសិនបើបងប្អូនមានព័ត៌មានអំពីប្រជាពលរដ្ឋ សិស្ស/និស្សិត ឬកម្មសិក្សាការីខ្មែរដែលរស់នៅក្នុងតំបន់នោះទទួលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយ:ហ្វេសប៊ូកផេករបស់ស្ថានទូត ឬទូរស័ព្ទលេខ08046899374, និង08034597889។
សូមអរគុណទុកជាមុនចំពោះការសហការ និងសូមជូនពរអោយបងប្អូនជួបប្រទះតែសំណាងល្អ និងជៀសផុតពីការឆ្លងកូវីដ១៩៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print