ជនសង្ស័យម្នាក់ហៅឡំប្រឺតាជិះហើយធ្វើជាខ្ចីទូរស័ព្ទពីម្ចាស់ឡំប្រឺតាតេរកបងប្អូនរួចក៏រត់គេចតែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានប្រើល្បិចថ្មីឆ្នាំ២០២០ដោយហៅឡំប្រឺតាជិះរួចហើយធ្វើជាខ្ចីទូរស័ព្ទពីម្ចាស់ឡំប្រឺតាតេរកបងប្អូនហើយបន្លំលួចរត់គេច តែត្រូវកម្លាំងនគរបាលអន្តរាគមន៍ឃាត់យកមកស្នាក់ការប៉ុស្តិ៍ដើម្បីសាកសួរ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ ២០២០ នៅចំណុចមុខសាកលវិទ្យាល័យបៀលប្រាយ ផ្លូវព្រះសុធារស ក្រុម៨ ភូមិ២ សង្កាត់ទន្លេ បាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ អេង កុសល ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៨៨៣ ផ្លូវបេតុង ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ រត់ឡំប្រឺតា ។ សម្ភារបាត់បង់មានទូរស័ព្ទ ដៃ១គ្រឿង ម៉ាក OPPO F9 ពណ៌ទឹកប៊ិច ។

ជនសង្ស័យ ឈ្មោះ សេង សុទី ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ៥៧ ផ្លូវលេខ១៣ សង្កាត់ ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មុខរបរគ្មាន ។

លោក សាល សណ្ដុះ នាយប៉ុស្តិ៍រដ្ឋបាលទន្លេបាសាក់ បានប្រាប់អ្នកយកព័ត៍មានឱ្យដឹងថា នៅមុនពេលកេីតហេតុថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០នាទី ជនរងគ្រោះឈ្មោះ អេង កុសល កំពុងតែអង្គុយរង់ចាំដឹកភ្ញៀវនៅម្តុំផ្សារប៉េសេ ពេលនោះស្រាប់តែមានជនសង្ស័យឈ្មោះ សេង សុទី បានហៅឡំប្រឺតារបស់អ្នករងគ្រោះជិះទៅកាន់សាលាភូមិន្ទនិីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច លុះពេលមកដល់ជនសង្ស័យ
បានប្រេីល្បិចខ្ចីទូរស័ព្ទដៃពីជនរងគ្រោះថាតេទៅរកមិត្តភក្តិដេីម្បីយកឯកសារនៅក្នុងសាលានោះ រួចក៏ដេីរចូលទៅក្នុងបាត់ តែបានបន្តិចជនសង្ស័យក៏បានត្រលប់មកវិញរួចហុចទូរស័ព្ទទៅឱ្យជនរងគ្រោះវិញដេីម្បីកុំឱ្យមានការសង្ស័យនិងមិនទុកចិត្តខ្លួន រួចជនសង្ស័យបានប្រាប់ជនរងគ្រោះឱ្យដឹកខ្លួនបន្តទៅកាន់សាកលវិទ្យាល័យបៀលប្រាយ លុះពេលមកដល់ជនសង្ស័យក៏បានប្រេីល្បិចខ្ចីទូរស័ព្ទពីជនរងគ្រោះម្តងទៀតថាតេទៅរកមិត្តភក្តិ ពេលមានឱកាសល្អជនសង្ស័យបានហុចសោរថយន្តទៅឱ្យជនរងគ្រោះកាន់ដើម្បីបញ្ញាក់ថាខ្លួនមិនមែនអ្នកក្រទេបើមិនជឿទុកចិត្តទុកសោឡាននេះទៅហើយជនសង្ស័យក៏បានកាន់ទូរស័ព្ទរបស់ជនរងគ្រោះរត់គេចខ្លួនមកដល់ច្រកទ្វារខាងជេីងសាកលវិទ្យាល័យបៀលប្រាយត្រូវជនរងគ្រោះបើកឡំប្រឺតាដេញតាមស្រែកឆាេឡាេផ្អើលដល់កម្លាំងនគរបាលដេញតាមឃាត់ជនសង្ស័យរួមទាំងវត្ថុតាងបានយកមកប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ធ្វើសាកសួរ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ ជីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print