កិច្ច​ប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​ចម្រុះ​វិស័យ​អប់រំ (JTWG)

ចែករំលែក៖

ភ្នំពេញ៖ ក្រសួង​អប់រំ យុវជន និង​កីឡា និង​​អង្គការ​ UNICEFប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​រៀប​ចំ​កិច្ច​ប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​ចម្រុះ​វិស័យ​អប់រំ (JTWG) ដើម្បី​ពិនិត្យ​មើល​របាយការណ៍​វឌ្ឍនភាព​ស្ដីពី​ការ​អនុវត្ត​ថវិកា​កម្មវិធី​ឆ្នាំ​២០២០ ដំណើរ​ការ​នៃ​ការ​បើក​សាលារៀន​ឡើងវិញ​ ផែនការ​ឆ្លើយ​តប​ទៅ​នឹង​វិបត្តិ​ជំងឺ​រាត​ត្បាត​សាកល​កូវីដ-១៩ វិធានការ​សុខភាព និង​អនាម័យ​តាម​សាលារៀន ព្រម​ទាំង​ការ​អនុវត្ត​កម្មវិធី​មូលនិធិ​ភាព​ជា​ដៃ​គូ​សាកល​សម្រាប់​ការ​អប់រំ ដំណាក់កាលទី៣ និង​ទិដ្ឋភាព​ផ្សេងៗ​ទៀត​ទាក់ទង​នឹង​ការ​អប់រំ នៅ​ក្នុង​បរិបទ​នៃ​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ-១៩។

នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ ក្រុម​ការងារ​បច្ចេកទេស​ចម្រុះ​វិស័យ​អប់រំ បាន​ប្ដេជ្ញា​បន្ត​និរន្តរភាព​អប់រំ​នៅ​កម្ពុជា តាម​គន្លង​ធម្មតា​បែប​ថ្មី ដោយ​ដាក់​ចេញ​នូវ​ការ​សិក្សា​តាម​អនឡាញ និង​ការ​សិក្សា​នៅ​ក្នុង​សាលារៀន ដោយ​អនុវត្ត​តាម​យ៉ាង​ខ្ជាប់ខ្ជួន នូវ​វិធានការ​សុខភាព​សិក្សា ទាំង​នៅ​តាម​គ្រឹះស្ថាន​សិក្សា និង​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ នៅ​ទូទាំង​ប្រទេស នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅ​ទីស្ដីការ​ក្រសួង។

កិច្ច​ប្រជុំ​នេះ​ត្រូវ​បាន​រៀប​ចំ​ឡើង​ក្រោម​ការ​ដឹកនាំ​ដោយ លោក​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​លោក​ស្រី Foroogh Foyouzat តំណាង​អង្គការ​យូនីសេហ្វ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ដៃ​គូ​អភិវឌ្ឍ​ដែល​រួមមាន ​UNICEF UNISCO USAID SIDA និង Word Bank៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print